ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ព្រិលធ្លាក់យ៉ាង​កម្រ​នៅ​វាល​ខ្សាច់​សាហារ៉ា​គឺ​ជា​ការ​ពិត!

ព្រិលធ្លាក់យ៉ាង​កម្រ​នៅ​វាល​ខ្សាច់​សាហារ៉ា​គឺ​ជា​ការ​ពិត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រូបភាពទាំងនេះ ត្រូវបានថតចេញពី​ផ្កាយ​រណប ដែលបង្ហាញ​ឲ្យ​ឃើញ​ថា ព្រិល​ធ្លាក់​យ៉ាង​កម្រ​នៅ​លើ​វាល​ខ្សាច់​សាហារ៉ា។ វាល​ខ្សាច់សាហារ៉ានេះ ត្រូវបានគេដឹងថា ជាវាលខ្សាច់ដែលក្តៅជាងគេបំផុត ហើយ​ក៏ជាខ្សែខ្សាច់ដែលធំជាងគេទី 3 ក្នុងពិភពលោក តែពេលនេះ ដោយសារតែអាកាសប្រែប្រួលខ្លាំង ដែលអ្នកវិទ្យាសាស្រ្តហៅថា គ្រោះមហន្តរាយនៃអាកាសធាតុ។ ព្រិលធ្លាក់ ដល់កម្រាស់ 15 អ៊ីញ​ទៅ​ហើយ នៅលើវាលខ្សាច់នោះ តែតាមតំបន់ និងមិនមែនធ្លាក់គ្របដណ្តប់ទាំងស្រុងទេ។

cover

Final 1000x150 copy

ទោះជាយ៉ាងក៏ដោយ នេះក៏មិនមែនជាលើកទីមួយ ដែលមានការធ្លាក់ព្រិលលើវាលខ្សាច់នេះ។ ហើយ​វា​ជា​លើកទី 3 ក្នុងរយៈពេល 40 ឆ្នាំនេះ ដែលមានការធ្លាក់ព្រិលនេះ។ តែវាក៏ជារឿងមួយកម្រនឹង​កើត​ឡើង ដោយសារព្រិលនេះ មិនមែនធ្លាក់មករាល់ឆ្នាំនោះទេ ហើយពេលដែលមានព្រិលធ្លាក់មកបែបនេះ វាបានធ្វើឲ្យវាលខ្សាច់នោះ កាន់តែមានភាពទាក់ទាញ ព្រមទាំងមានការភ្ញាក់ផ្អើលដល់មហាជន ជា​ពិសេស​អ្នកវិទ្យាសាស្រ្ត ក៏ព្យាយាមទប់ស្កាត់មិនឲ្យមានបម្រែបម្រួលខុសប្រក្រតីបែបនេះកើតឡើង​នៅ​តំបន់​នេះ និងតំបន់ផ្សេងទៀត តែវាបានក្លាយជាការចាប់អារម្មណ៍ដល់អ្នកថតរូប និងបានចុះទៅថតនៅ​តំបន់នោះ។

ដូចអ្វីដែលយើងបានរៀបរាប់ខាងលើថា សាហារ៉ាជាវាលខ្សាច់ដែលក្តៅជាងគេបំផុតលើពិភពលោក ដោយ​សារនៅរដូវក្តៅ វាលខ្សាច់នេះមានសីតុណ្ហភាពឡើងដល់ 100 អង្សារឯណោះ ដូច្នេះ​វាល​ខ្សាច់​នេះ​ស្ងួត​មែនទែន សូម្បីតែធ្លាក់ព្រិលមក ក៏មិនសូវមានចំហាយទឹកដែរ។ អាកាសធាតុ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ពិតជាប្រែប្រួលខ្លាំង សូម្បីតែនៅតំបន់ប៉ូល ក៏ឡើងកម្តៅធ្វើឲ្យ​ទឹកកក​តាម​តំបន់​មួយ​ចំនួន​រលាយ ហើយ​មកដល់តំបន់ក្តៅវាលខ្សាច់សាហារ៉ា បែរជាធ្លាក់ព្រិលទៅវិញ ទាំងនេះជាអ្វីដែល​អ្នក​វិទ្យាសាស្រ្តត្រូវខ្វល់ខ្វាយ តែអព្ភូតហេតុទាំងនេះ បានបង្កើតឡើងទិដ្ឋភាពដ៏ស្រស់ស្អាតទៅវិញ សម្រាប់​អ្នក​ថតរូប។

១ ២

វីដេអូខាងក្រោម៖

សរុបសេចក្តីមក វាលខ្សាច់សាហារ៉ា ដែលជាវាលខ្សាច់ក្តៅជាងគេលើពិភពលោក បានទទួលឥទ្ធពល​នៃ​ការ​ធ្លាក់ព្រិលជាលើកទី 3 ក្នុងរយៈពេល 40 ឆ្នាំនេះ តែវា​មិនប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ឡើយ។ វាក៏បានក្លាយជាចំណាប់អារម្មណ៍របស់អ្នកថតរូប និងមហាជនផងដែរ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:06 AM, 11 January
  • ប្រភព: The verge
  • Tag: Lifestyle