ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple កំពុង​វិនិយោគ​​ជាមួយ LG Innotek ដើម្បី​​ធានា​​នូវ​​ការ​​ផ្គត់​ផ្គង់​​លើ​​ចំនុច​​មួយ​​សម្រាប់ iPhone ឆ្នាំ 2018 នេះ

Apple កំពុង​វិនិយោគ​​ជាមួយ LG Innotek ដើម្បី​​ធានា​​នូវ​​ការ​​ផ្គត់​ផ្គង់​​លើ​​ចំនុច​​មួយ​​សម្រាប់ iPhone ឆ្នាំ 2018 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នក​អាន​គ្រប់គ្នា ពិតជា​បា​នដឹងរួច មក​ហើយ​ថា ទូរស័ព្ទ​ជំនាន់​ថ្មី របស់​ក្រុម​ហ៊ុន Apple គឺ iPhone X បាន​ប្រើ​ប្រាស់ បច្ចេក​វិទ្យា​មួយ សម្រាប់​សម្គាល់ មុខ​មនុស្ស ដើម្បី​ដោះសោរ ដែលគេអោយ ឈ្មោះថា Face ID ។ ស្មាតហ្វូនមួយនេះ គឺមិនមានប៊ូតុង Home សម្រាប់​ស្គេន ម្រាម​ដៃ​ទៀត​នោះទេ ម្យ៉ាង​វិញ​ទៀត ដោយសារតែ Apple បានបំពាក់អេក្រង់លាត ពាសពេញផ្ទៃ ខាងមុខ អញ្ចឹងហើយទើបគេ ប្រើប្រាស់មុខងារ Face ID ជំនួស Touch ID ។ ប៉ុន្តែយ៉ាងណា ការលក់ iPhone X ត្រូវបានពន្យារពេល ដោយសារតែការផ្គត់ផ្គង់ សេនស័រសម្គាល់នេះ ផលិតមិនទាន់ទៅតាមការគ្រោងទុក និង មានតម្រូវការ​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់។

Cover

Final 1000x150 copy

ដូច្នេះដើម្បីជៀសវាងការខ្វះខាតដូចឆ្នាំមុនទៀត Apple ក៏មានផែនការវិនិយោគយ៉ាងខ្លាំង ជាមួយ​នឹង​ខាង LG Innotek ដើម្បីការធានាអោយបាននូវការផ្គត់ផ្គង់ សេនស័រ 3D សម្គាល់មុខ អោយគ្រប់គ្រាន់ សម្រាប់​ឆ្នាំ​ 2018 នេះ។ ក្រុមហ៊ុន Apple នឹងត្រូវបង់ប្រាក់ចំនួន 820 លានដុល្លារទៅកាន់ LG Innotek ដើម្បីពង្រីកការផលិតសេនស័រ 3D ភ្ជាប់ជាមួយនឹងកាមេរ៉ារបស់ខ្លួន ដោយការសម្រេចចិត្តនេះ ត្រូវបាន​ធ្វើ​ឡើង​បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook និង នាយកប្រតិបត្តិក្រុមហ៊ុន LG Innotek លោក Park Jin-seok បានជួបប្រជុំគ្នាក្នុងកិច្ចចរចាជាមួយនឹងការផ្គត់ផ្គង់។

Pic 1

ក្រុមហ៊ុន Apple បានធ្វើការបង់ប្រាក់ជាមុន ដល់ក្រុមហ៊ុន LG Innotek ដើម្បីអោយការផលិត​ចេញ​ពី​រោងចក្រ មានភាពលឿនទៅតាមតម្រូវការ និង ដើម្បីចៀសវាងការខ្វះខាត សេនស័រសម្គាល់មុខ 3D ដែល​ត្រៀមបំពាក់នៅលើឧបករណ៍ នៅក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ  Apple ក៏សង្ឃឹមថា ទិន្នផលទាំងអស់នោះ នឹងធ្វើបានលឿនជាងការរំពឹងទុក មិនដូចឆ្នាំមុនទៀតឡើយ។

Pic 2 Pic 3

យោងទៅតាមព័ត៌មានដែលលេចលឺនាពេលកន្លងមក បានអោយដឹងថា Apple នឹងធ្វើការបង្ហាញ​ស្មាត​ហ្វូន​ជំនាន់​ថ្មីចំនួន 3 ស៊េរីនៅក្នុងឆ្នាំនេះ ដោយម៉ូឌែលនីមួយៗសុទ្ធតែមានបំពាក់នូវ មុខងារដោះ​សោរ​សម្គាល់​មុខ Face ID ទាំងអស់។ លើសពីនេះទៀត iPad Pro ឆ្នាំ 2018 នេះក៏ត្រូវបានគេរំពឹងថា នឹង​បង្ហាញខ្លួន ជាមួយ Face ID ដូចគ្នា។ ដូច្នេះមានន័យថា Apple នឹងត្រូវការបំពាក់ សេនស័រ 3D សម្គាល់​មុខ​នេះ ច្រើនជាងឆ្នាំ 2017 ទៅទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 10:21 AM, 10 January
  • ប្រភព: iPhonehacks
  • Tag: Lifestyle