ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ប្រាក់​ចំណូល​ក្រុមហ៊ុន Samsung កើន​ឡើង​ខ្លាំង​ក្នុង​ត្រី​មាស​ទី 4 នា​ចុង​ឆ្នាំ 2017

ប្រាក់​ចំណូល​ក្រុមហ៊ុន Samsung កើន​ឡើង​ខ្លាំង​ក្នុង​ត្រី​មាស​ទី 4 នា​ចុង​ឆ្នាំ 2017

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung គឺជាក្រុមហ៊ុនអេឡិចត្រូនិចមួយ នៅប្រទេសកូរ៉េខាងត្បូង ដែលបានផលិតនូវ ឧបករណ៍ជាច្រើនមិនថា ស្មាតហ្វូន, ទូរទស្សន៍, កុំព្យូទ័រ, ឧបករណ៍ផ្ទះបាយ និង ឧបករណ៍អគ្គិសនី ផ្សេងៗទៀតនោះទេ។ ជាក់ស្តែង របស់របរទាំងអស់នេះ គឺបង្កើតឡើង សម្រាប់ការប្រើប្រាស់ចំពោះ មនុស្សទូទៅ ដោយវាបានផ្តល់ជា ភាពងាយស្រួល និង ទាន់សម័យថែមទៀតផង។ ចុះប្រាក់ចំណូលវិញ តើ Samsung ទទួលបាន យ៉ាងណាដែរ?

Cover

Final 1000x150 copy

ពេលនេះ Samsung បានប្រកាសពីប្រាក់ចំណូលរបស់ខ្លូន ដោយបង្ហាញថា កាលពីអំឡុងត្រីមាសទី 3 មានចំណូល ទឹកប្រាក់ចំនួន 12.8 ពាន់លានដុល្លារ ដោយវាត្រូវបាន ចាត់ទុកថាជា ចំណូលមួយច្រើនមួយផងដែរ។​ ហើយសម្រាប់នាចុងឆ្នាំ​ 2017 អំឡុងខែតុលា ដល់ខែធ្នូ ក្រុមហ៊ុន Samsung បាននិយាយថាខ្លួនរំពឹងថា នឹងមានប្រាក់ ចំណូលប្រមាណ 14.1 ពាន់លានដុល្លារ ដោយសារតែការ ផ្គត់ផ្គង់អេក្រង់ OLED របស់ខ្លួនសម្រាប់ iPhone ដែលជាអេក្រង់ ថ្លៃបំផុតផងនោះ។ ប៉ុន្តែសម្រាប់ Apple វិញក៏រកបានប្រាក់ ចំណូលបានមិនធម្មតា នោះដែរ ពីការលក់ iPhone X ទៅកាន់ពិភពលោក។

Pic 1

នេះជាដំណឹងដ៏ល្អមួយ សម្រាប់ក្រុមហ៊ុន Samsung ដែលបានប្រកាសពី ការកើនឡើងនៃប្រាក់ចំណូល ពីមួយត្រីមាស ទៅមួយត្រីមាសទៀត ខណៈដែលកន្លងមក ក្រុមហ៊ុនមួយនេះ មិនដែលបង្ហាញពីចំណូល របស់ខ្លូនឡើយ។ ប៉ុន្តែសម្រាប់ឆ្នាំ​ 2018 នេះ តើ Samsung អាចនឹងកើនប្រាក់ ចំណូលលើស ត្រីមាសទី​ 4 នាចុងឆ្នាំ 2017 ដែររឺយ៉ាងណា ព្រោះថា ក្រុមហ៊ុននីមួយៗ ក៏កំពុងត្រៀមផលិតផល ជំនាន់ថ្មី ដែលល្អៗ សម្រាប់អតិថិជនដែរនោះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 5:07 PM, 09 January
  • ប្រភព: Phone Arena
  • Tag: Lifestyle