ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ក្រុមហ៊ុន Google នឹង​គិតថ្លៃ​ទូទាត់​នៃ​សេវាកម្ម​ទាំង​អស់​របស់​ខ្លួន តាម Google Pay តែ​មួយ​គត់!

ក្រុមហ៊ុន Google នឹង​គិតថ្លៃ​ទូទាត់​នៃ​សេវាកម្ម​ទាំង​អស់​របស់​ខ្លួន តាម Google Pay តែ​មួយ​គត់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្ននេះ ក្រុមហ៊ុន Google មាន​សេវាកម្ម ទូទាត់​ធំៗ​ចំនួន ២ ដែល​មាន​ដូចជា Primarily Google Wallet និង​មួយ​ទៀត​គឺ Android Pay ដែល​ធ្លាប់​គ្រប់​គ្រង​ដោយ ក្រុមហ៊ុន Alphabet។ ក៏ប៉ុន្តែ​ពេល​នេះ សេវាកម្មទាំងពីរនេះ នឹងត្រូវបានរួមបញ្ចូលគ្នា ក្រោមការទូទាត់តែមួយវិញ តាមរយៈមុខងារ Google Pay តែម្តង។ នេះបើតាមការប្រកាសផ្លូវការ ចេញពីក្រុមហ៊ុនផ្ទាល់ ដែលបាន ប្រកាសផ្សាយ ជាផ្លូវការ នៅលើ Blog របស់ខ្លួន។

Cover

Final 1000x150 copy

តាមរបាយការណ៍ ពីប្លុកផ្លូវការ បានបន្ថែមទៀតថា ចាប់ពីពេលនេះ អ្នកប្រើប្រាស់ នឹងលែងឃើញ Logo របស់ Android Pay ឬ Google Wallet ហើយត្រូវជំនួសមកវិញនូវ Logo របស់ Google Pay (G Pay) វិញ។ ចំពោះដំណើរការ និងរបៀបប្រាស់វិញ គឺមិនខុសគ្នាឡើយ វាគ្រាន់តែផ្លាស់ប្តូរ មុខមាត់ថ្មី នៃ Logo តែប៉ុណ្ណោះ ហេតុដូច្នេះ សម្រាប់ប្រិយមិត្ត ដែលធ្លាប់តែ ប្រើប្រាស់សេវាកម្ម របស់ក្រុមហ៊ុន Google ពុំចាំបាច់ ត្រូវព្រួយបារម្ភអ្វីឡើយ។

1

បន្ថែមទៀតថា ក្រុមហ៊ុន Google បានប្រកាសដៃ​គូ សហ​ការ​ដែល​សុទ្ធ​តែ ​ក្រុមហ៊ុន​ល្បីៗ​ ដូចជា Verizon, T-Mobile និង AT&T ដូច​នេះ​ពិត​ជា​មិន​ចាញ់​មុខងារ Apple Pay នោះ​ទេ​ នា​ពេល​អនាគត។ នេះក៏​អាច​ថា​បាន ដោយ​សារ​តែ​ឃើញ​ពី​ សន្ទុះ​នៃ​ឧបករណ៍​ ដែល​ប្រើ​ប្រាស់​មុខងារ Apple Pay បាន​កើន​ឡើង​ខ្លាំង ទើប​ធ្វើ​ឲ្យក្រុម​ហ៊ុន Google មាន​គំរោង​កែ​លម្អរ ​មុខ​ងារ​ចាស់ ដោយរួមបញ្ចូលគ្នា ជាធ្លុងមួយ និង​កាន់​តែ​ប្រសើរ​បែបនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 10:19 AM, 09 January
  • ប្រភព: Google Blog
  • Tag: Lifestyle