ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    F5 Youth ចេញ​តម្លៃ​ផ្លូវ​ការ​ហើយ បន្ទាប់​ពី F5 និង F5 6GB បាន​ប្រកាស​ចេញ​កាល​ពី​ខែមុន!

F5 Youth ចេញ​តម្លៃ​ផ្លូវ​ការ​ហើយ បន្ទាប់​ពី F5 និង F5 6GB បាន​ប្រកាស​ចេញ​កាល​ពី​ខែមុន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងថ្ងៃនេះ ស្មាតហ្វូនទាំងបី ម៉ូឌែលរបស់ក្រុមហ៊ុន OPPO ដែលរួមមានដូចជា OPPO F5, F5 Youth និង F5 6GB ត្រូវបានប្រកាស អោយដឹងហើយ អំពីតម្លៃ ដោយសម្រាប់ F5 ធម្មតាមានតម្លៃ 299$, F5 Youth មានតម្លៃ 269$, និង F5 6GB មានតម្លៃ 399$។ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមានចិត្តប្រតិព័ទ្ធ ទៅលើមួយក្នុងចំណោម ទាំងបីនេះ អាចលៃលកថវិការ សាគួរមុនបាន ដើម្បីក្លាយជាម្ចាស់ F5 ណាមួយ។

cover

Final 1000x150 copy

គួរបញ្ជាក់ផងដែរ កន្លងទៅនេះ យើងបានដឹងត្រួសៗ ខ្លះហើយ អំពីតម្លៃរបស់ F5 ធម្មតា និង F5 6GB តាមរយៈវីដេអូ ធ្វើបទបង្ហាញរបស់ ខេមបូរីផត តែនោះគ្រាន់តែជា តម្លៃប្រហាក់ប្រហែលប៉ុណ្ណោះ ដោយសម្រាប់ F5 ធម្មតាមានតម្លៃ 299$ និង F5 6GB មានតម្លៃ 399$។ ហើយសម្រាប់ ប្រិយមិត្ត​ ដែលមិនទាន់ជ្រាប ពីគុណសម្បត្តិ របស់វា អាចសិក្សាជាមុនសិនបាន តាមរយៈ វីដេអូខាងក្រោមនេះ៖

(នេះជាវីដេអូធ្វើបទបង្ហាញអំពី OPPO F5)

(នេះជាវីដេអូធ្វើបទបង្ហាញអំពី OPPO F5 6GB)

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍នោះ អាចស្វែងរក មួយក្នុងចំណោម ទាំងបីនេះបាន នៅតាមបណ្តាហាង លក់ទូរស័ព្ទនានា ក្នុងស្រុកយើង ជាមួយនឹង ការធានាត្រឹមត្រូវ ពីក្រុមហ៊ុន OPPO ថែមទៀតផង។ សម្រាប់ពត៌មាន អាចសាកសួរ តាមរយៈគេហទំព័រ ផ្លូវការរបស់ OPPO បាន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 4:43 PM, 06 January
  • ប្រភព: OPPO Cambodia
  • Tag: Lifestyle