ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    រកឃើញកម្មវិធី ការពារ​សុវត្ថិភាព​ទូរស័ព្ទ ក្លែង​ក្លាយ នៅ​លើ​ផ្សារ​កម្មវិធី Playstore ដែល​បាន​លួច​ទិន្នន័​យពី​អ្នក​ប្រើ​ប្រាស់!

រកឃើញកម្មវិធី ការពារ​សុវត្ថិភាព​ទូរស័ព្ទ ក្លែង​ក្លាយ នៅ​លើ​ផ្សារ​កម្មវិធី Playstore ដែល​បាន​លួច​ទិន្នន័​យពី​អ្នក​ប្រើ​ប្រាស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងផ្សារកម្មវិធី Google Play ឬហៅ​ម្យ៉ាង​ទៀត​ថា Play Store គឺសំបូរ​ទៅ​ដោយ​កម្មវិធី និង​ហ្គេម​ជា​ច្រើន ដែល​ត្រូវ​បាន ដាក់​លក់ និង​ដាក់​អោយ ដោនឡូត Free តាមថ្នាក់ សម្រាប់អោយអ្នកប្រើប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការ Android យកមកប្រើ នៅលើស្មាតហ្វូន របស់ពួកគេ។ ចំពោះកម្មវិធី ទាំងនោះ វា​មាន​ច្រើន វាលាយគ្នាចម្រុះ អាចនិយាយបានថា កម្មវិធីសឹងរាប់លាន ត្រូវបាន អាប់ឡូតពី អ្នក​អភិវឌ្ឍន៍​កម្មវិធី ទូទាំងពិភពលោក។ សំណួរសួរថា តើកម្មវិធីទាំងនោះ សុទ្ធតែជាកម្មវិធី ដែលយើងអាចទុកចិត្ត បា​ន​ឬក៏អត់?

Cover

Final 1000x150 copy

ថ្វីត្បិតតែ Google គឺជាក្រុមហ៊ុនមួយ ដែលខ្លាំងទៅលើ ផ្នែកសុវត្ថិភាព ក៏ពិតមែន តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វាតែងនៅមានចន្លោះប្រហោងខ្លះ ដែលធ្វើអោយ ជនឆ្លៀតកាស មួយចំនួន បន្លំខ្លួនជា អភិវឌ្ឍ​កម្មវិធី ចូលមកបង្ហោះ នូវកម្មវិធី ដែលជាអន្ទាក់ របស់ពួកគេ សម្រាប់ក្រេបយក​ ប្រយោជន៍ផ្សេងៗ ទៅ​តាម គោលបំណងរបស់ពួកគេ។

ហើយថ្មីៗនេះដែរ មានករណីមួយបានកើតឡើង ចំពោះផ្សារកម្មវិធី មួយនេះ ដោយខាងអ្នកជំនាញទៅ​លើ​ផ្នែក​សុវត្ថិភាព មួយរូបគឺ Lorin Wu បានចេញសារហាមប្រាម ទៅដល់អ្នកប្រើប្រាស់ ទាំងអស់ ដែ​ល​ប្រើប្រាស់ នៅប្រព័ន្ធប្រតិបត្តិការ Android អោយមានការប្រុងប្រយ័ត្ន ទៅលើកម្មវិធី ប្រហែលជា 36 កម្មវិធី ត្រូវបានរកឃើញថា បានដើរតួជា កម្មវិធីការពារសុវត្ថិភាព (Security App) តែផ្ទុយទៅវិញ វា​បង្កប់នូវ កូដសម្រាប់លួចទិន្នន័យ ពីទូរស័ព្ទអ្នកប្រើប្រាស់។

កម្មវិធីទាំងនោះ មានឈ្មោះដូចជា Security Defender, Security Keeper, Smart Security, Advanced Boost, និងផ្សេងៗទៀត ដែលសុទ្ធតែជាកម្មវិធី ការពារសុវត្ថិភាព។ ពួកវា ត្រូវបានម្ចាស់​ដើម សរសេរនូវកូដ ចម្លងទិន្នន័យអំពី User Data, ទីតាំងរបស់អ្នកប្រើប្រាស់ (ប្រសិនបើបើក Location ចោល),​ និងបង្ហាញនូវផ្ទាំងពាណិជ្ជកម្ម ដែលអ្នកមិនដែលឃើញ ពីមុនមក។

1

2

ទាក់ទងនឹងរឿងនេះ លោក Lorin Wu ក៏បាន report ជាសារដំណឹងទៅកាន់ ភ្នាក់ងារក្រុមហ៊ុន Google ផងដែរ អោយត្រួតទៅពិនិត្យ ទៅលើកម្មវិធីទាំងនោះឡើយវិញ ជៀសវាងកើតមានបញ្ហាផ្សេងៗ ទៅលើ​អ្នក​ប្រើប្រាស់ ជាជនរងគ្រោះ។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំចង់សំណូមអោយ ប្រិយមិត្ត ខេមបូ កុំ​ព្យាយាម ប្រើប្រាស់ កម្មវិធីណា ដែលយើងមិនទាន់ច្បាស់ អោយសោះ ជៀសវាង បាត់បង់ទិន្នន័យ ឬ​ខ្ទង់​លេខខ្លះ ពីកូនជ្រូកធនាគារ របស់អ្នក។ ប្រសិនបើអ្នកចង់ អោយស្មាតហ្វូន របស់អ្នក មាន​សុវត្ថិភាព​នោះ អ្នកគ្រាន់តែ តម្លើងទៅកាន់ កំណែអាប់ដេត Android ចុងក្រោយរបស់អ្នកទៅបានហើយ ព្រោះថា ក្នុង​កំណែ​អាប់ដេត ទាំងអស់ Google សុទ្ធតែដាក់បញ្ចូលនូវ Android Security Patch ដែលមានថ្ងៃ​ខែ​ច្បាស់​លាស់ ជាមួយសុពលភាពនៃរយៈពេល ដែលអាច ការពារស្មាតហ្វូនរបស់អ្នកបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 10:15 AM, 06 January
  • ប្រភព: infosecurity-magazine
  • Tag: Lifestyle