ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ដំណឹងល្អ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ Galaxy S8 និង S8+

ដំណឹងល្អ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ Galaxy S8 និង S8+

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Galaxy S8 និង S8+ គឺជាស្មាតហ្វូន​លំដាប់​កំពូល​របស់ Samsung ដែល​បា​ន​ប្រកាស​ចេញ​កាល​ពី ខែ​មេសា កន្លង​ទៅ ដែល​វា​ជា​ជំហ៊ានដំបូងគេបង្អស់ ក្នុងការផលិតស្មាតហ្វូនមានអេក្រង់លាតទ្រវែង 18:9 Aspect Ratio និងមានកម្រិតបង្ហាញរូបភាព Quad HD+ (1440 x 2960 ភិចស៊ែល) ។ មកដល់​ពេល​នេះ Galaxy S8 និង S8+ នៅតែស្ថិតនៅលំដាប់កំពូលដដែល ដោយវាមានកម្លាំងម៉ាស៊ីនខ្លាំងជាមួយ​នឹង​បន្ទះឈីប Snapdragon 835 រ៉េម 4GB និងទំហំផ្ទុកទិន្នន័យ 64GB ហើយក៏អាចបន្ថែម MicroSD ដល់ទំហំ 256GB ផងដែរ។

cover

Final 1000x150 copy

ហើយដើម្បីអបអរសាទ នាឱកាសបុណ្យណូអែល និង​ចូលឆ្នាំថ្មីដែលកំពុងតែមកដល់នាពេលឆាប់ៗ នេះ ក្រុមហ៊ុន Samsung បានធ្វើការបន្ថែមជូននូវកាដូមួយចំនួនសម្រាប់ប្រិយមិត្តដែលបានទិញ Galaxy S8 និង S8+ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ ដោយអតិថិជនទាំងអស់នឹងទទួល​បាន​ការថែមជូន អាវរងារ និងកាបូបស្ពាយដ៏ស្រស់ស្អាតមួយភ្លាមៗ ពីក្រុមហ៊ុន Samsung។

1

បន្ថែមពីនេះទៅទៀត អតិថិជនទាំងអស់ក៏អាចទិញ Galaxy S8 និង S8+ ដោយការបង់រំលស់ជាមួយ​នឹងធនាគារឯកទេស អ៊ីអន រយៈពេល ៦ ខែនៅក្នុងអត្រាការប្រាក់ ០% ទៀតផង។ ដូចនេះ វាគឺជាការ​ផ្តល់​ជូនយ៉ាងល្អពីក្រុមហ៊ុន Samsung ដែលអ្នកអាចរីករាយជាមួយនឹង Galaxy S8 និង S8+ ជាមួយ​នឹង​សមត្ថភាពដ៏លេចធ្លោ ដូចជា៖ កម្លាំងម៉ាស៊ីនកំពូល, ស៊េនស័រស្គេនប្រស្រីភ្នែក និងមុខ, អាវក្រោះ​ការពារ​ទឹក, អេក្រង់លាតដែលបង្ហាញនៅក្នុងកម្រិត Quad HD+, ព្រមទាំងកាមេរ៉ាដែល​ថតរូប​ភាព​បាន​លេចធ្លោរបស់វានេះតែម្តង។

2

យ៉ាងណាមិញប្រសិនបើប្រិយមិត្ត មានចំណាប់អារម្មណ៍ទៅលើ ប្រូម៉ូសិននេះ លោកអ្នកអាចចូលទៅ​មើល​បន្ថែម​នៅក្នុងតំណរភ្ជាប់ខាងក្រោមនេះបាន៖

http://samsunghotpromotion.com/

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:51 AM, 13 December
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle