ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ពិធី​បង្ហាញ​ផលិត​ផល GoPro ថ្មី និង​ការ​ណែនាំ​ពី​របៀប​ប្រើប្រាស់!

ពិធី​បង្ហាញ​ផលិត​ផល GoPro ថ្មី និង​ការ​ណែនាំ​ពី​របៀប​ប្រើប្រាស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្ងៃច័ន្ទ ទី 11 ឆ្នាំ 2017 ក្រុមហ៊ុន GoPro កម្ពុជា ដែលដឹកនាំដោយ W&H Team បានធ្វើការបង្ហាញ អំពីផលិតផលថ្មីរបស់ GoPro ដែលមានដូចជា GoPro Hero 6 និង Karma Drone នៅភោជនីយដ្ឋាន វេហា។ គោលបំណងនៃកម្មវិធី នេះគឺក្រុមហ៊ុន GoPro កម្ពុជា (W&H) ចង់អោយ អ្នកប្រើប្រាស់បានយល់ ពីរបៀបប្រើប្រាស់ ក៏ដូចជាយល់កាន់តែ ច្បាស់អំពីអត្ថប្រយោជន៍ របស់កាមេរ៉ា GoPro ផងដែរ។

cover

Final 1000x150 copy

លោក ហោង ឈុនហេង ប្រធានគ្រប់គ្រងផ្នែក បច្ចេកទេស របស់ក្រុមហ៊ុន GoPro កម្ពុជា បាននិយាយថា គោលបំណង របស់ពួកយើង ចំពោះអតិថិជន មិនមែនគ្រាន់តែចង់អោយ ពួកគាត់ទិញ ត្រឹមតែផលិផល ពីពួកយើងនោះទេ តែពួកយើងចង់អោយ អតិថិជនមាន ភាពកក់ក្តៅ បន្ទាន់ពីទិញឧបករណ៍ របស់យើងហើយ។ យើងបានបង្កើតកម្មវិធី ថ្មីជាច្រើន ដើម្បីធ្វើអោយ អតិថិជន មានអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយ ជាមួយពួកយើងផងដែរ ប៉ុន្តែមានជនខិលខូច មួយចំនួនបាននាំចូល ផលិផលនេះ ដោយគ្មានការធានា ច្បាស់លាស់ ទើបធ្វើអោយ អតិថិជន មួយចំនួនមាន ការអាក់អន់ ស្រពន់ចិត្តយ៉ាងខ្លាំង ដូច្នេះហើយយើងខ្ញុំ ជាក្រុមហ៊ុនធំ សូមអំពាវនាវ អោយអតិថិជន ទាំងអស់ ប្រុងប្រយ័ត្ន និងរកទិញ GoPro ពីហាង ដែលលោកអ្នកអាច ទុកចិត្តបាន។ នៅពេលទិញ GoPro សូមកុំភ្លេចសួរ រកប័ណ្ណធានា ជាផ្លូវការ។

P9530528 P9530386 P9530402 P9530421 P9530465

លោកអ្នកអាចរកទិញ GoPro បាននៅឯហាង សំបុកអាយធី ដែលមានទីតាំង នៅក្បែរស្តុប មេភ្លើង ផ្លូវ 360 ។ ហាងសំបុកអាយធី គឺជាហាងដែលមានការ ទទួលស្គាល់ ពីក្រុមហ៊ុនធំ របស់ GoPro ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 3:14 PM, 11 December
  • ប្រភព: GoPro Cambodia
  • Tag: Lifestyle