ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ត្រឹម​តែ 1 សប្តាហ៍ Microsoft Edge មាន​ការ​ទាញ​យក​លើស​ពី 1 លាន​ដង​ក្នុង Play Store!

ត្រឹម​តែ 1 សប្តាហ៍ Microsoft Edge មាន​ការ​ទាញ​យក​លើស​ពី 1 លាន​ដង​ក្នុង Play Store!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាឱកាសងើបមុខមកវិញ នៃកម្មវិធី Browser របស់ Microsoft ដែលធ្លាប់បានបរាជ័យ ខ្លាំងនៃ Browser ដំបូង ដែលមានឈ្មោះ Microsoft Explorer ទើបត្រូវបាន ក្រុមហ៊ុន កែទម្រង់ និងប្តួរឈ្មោះថ្មីថា Microsoft Edge ដែលមានទាំង នៅក្នុងកុំព្យូទ័រ និងស្មាតហ្វូន តែយើងក៏បាន ដឹងដែរថា កម្មវិធីនេះ នៅតែមិនសូវមាន ប្រើប្រាស់នៅលើ កុំព្យូទ័រ។

1 (1)

Final 1000x150 copy

បន្ថែមថា Microsoft Edge នេះ ចេញមកភ្លាម មានអ្នកប្រើប្រាស់គួរសម ដោយសារតែមាន គេចង់ដឹង ថាមានអ្វីប្លែករវាង Browser នេះ និង Browser មុន តែដល់ពេលគេ ប្រើទៅហាក់បី ដូចជាគ្មានអ្វីអស្ចារ្យ ដូចនេះពួកគេ នៅតែងាក ទៅប្រើ Chrome វិញ ដោយសារ វាមានរចនាបថ ទាក់ទាញ និងមានសេវាកម្ម ជាច្រើនសម្រាប់ ប្រើប្រាស់ តែក៏នៅមានអ្នក ប្រើប្រាស់មួយចំនួន នៅបន្តប្រើ Microsoft Edge គឺអាចប្រើនៅពេលចាំបាច់ ណាមួយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ មិនបោះបង់ នៅខំបន្ត បញ្ចេញនូវកម្មវិធី Microsoft Edge នេះ សម្រាប់ស្មាតហ្វូន ហើយសន្ទុះ នៃការទាញយក ក៏ច្រើនដែរ ក្នុងសប្តាហ៍ដំបូងសោះ មានអ្នកទាញយក ដល់ទៅ 1 លានដង ក្នុង Play Store ។

****ទាញយកកម្មវិធីនេះ iOS | Android

cover

មិត្តអ្នកអាន ដែលមិនធ្លាប់បានប្រើប្រាស់ Browser នេះ គួរតែងាកមកប្រើ ដើម្បីដឹង ពីភាពខុសគ្នា រវាង Browser នេះ និង Browser ផ្សេងទៀត ហើយស្វែងរកអត្ថប្រយោជន៍ របស់វា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 9:15 AM, 11 December
  • ប្រភព: Window Central
  • Tag: Lifestyle