ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Facebook ណែ​នាំ​មុខងារ​កំសាន្ត​ថ្មី​ដល់​អ្នក​ប្រើ​ប្រាស់​ទៀតហើយ

Facebook ណែ​នាំ​មុខងារ​កំសាន្ត​ថ្មី​ដល់​អ្នក​ប្រើ​ប្រាស់​ទៀតហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានបញ្ចេញនូវមុខងារ​ ថ្មីមួយទៀតហើយ ដែលហៅថា Answer Questions ដល់អ្នកប្រើប្រាស់ របស់ខ្លួន សម្រាប់កំសាន្តអារម្មណ៍ បន្ថែមទៀត។ មុខងារនេះដែរ ក៏ត្រូវបាន ប្រើប្រាស់ឡើង ដោយគណនី ភាគច្រើន ផងដែរ ហើយសម្រាប់គណនី ដែលមិនទាន់ ទទួលបាន អាចធ្វើការ អាប់ដេតនូវកម្មវិធី Facebook របស់ខ្លួន ដើម្បីសាកល្បងបាន ក្រែងទទួល បាន នឹងគេដែរ។

Cover

Final 1000x150 copy

និយាយពី ដំណើរការ របស់មុខងារនេះវិញ គឺវាអនុញ្ញាតអោយ យើងជ្រើសរើស នូវសំណួរ បន្ទាប់មកត្រូវឆ្លើយ ពីចម្លើយផ្ទាល់ខ្លួន សម្រាប់ខ្លួនឯង ហើយវានឹង ធ្វើការបង្ហោះទៅជា Status ដើម្បីអោយ អ្នករាល់គ្នា​ ដែលជា Friends របស់យើង បានដឹងអំពីយើង តែម្តង។

របៀបប្រើ គឺងាយស្រួលទេ ដោយនៅលើស្មាតហ្វូន គ្រាន់តែ បើកកម្មវិធី Facebook ហើយចូលទៅកាន់ Profile ខ្លួនឯង រួចអូសមកក្រោម Add Answer នេះ។ ដូចនេះ គ្រាន់តែចុចលើ Add Answer ហើយជ្រើសរើស សំណួរដែលអ្នក ចង់ឆ្លើយ ដើម្បីបង្ហាញពី ពត៌មានអំពីអ្នក ទៅកាន់មិត្តភក្តិ របស់អ្នក ហើយចុច Add Answer ដើម្បីសរសេរ នូវចម្លើយ និងចុងក្រោយ ចុចទៅលើពាក្យ Post ជាការស្រេច។

1

ចំពោះនៅលើ កុំព្យូទ័រវិញ គឺគ្រាន់តែចុចលើ ប្រអប់សរសេរ Status ហើយជ្រើសរើសយក មុខងារ Answer a Question។​ បន្ទាប់មក ជ្រើសរើសសំណួរ ដែលអ្នកចង់ឆ្លើយ ដើម្បីបង្ហាញពី ពត៌មានអំពីអ្នក ទៅកាន់មិត្តភក្តិ របស់អ្នក ហើយចុច Add Answer ដើម្បីសរសេរនូវចម្លើយ និងចុងក្រោយ ចុចទៅលើពាក្យ Post ជាការស្រេច។

2

សរុបឡើងវិញ មុខងារនេះ​ល្អម្យ៉ាងដែរ ព្រោះថា វាអាចបង្ហាញ ពីចំណូលចិត្ត​ របស់យើង ទៅកាន់មនុស្សរាល់គ្នា ដោយមិនចាំបាច់ និយាយ គឺគ្រាន់តែ ជ្រើសរើស សំណួរ ហើយសរសេរចម្លើយ គឺអាចបង្ហាញ ទៅកាន់អ្នកគ្រប់គ្នា បានហើយ។ តែវាក៏មាន គុណវិបត្តិ របស់វាផងដែរ ដោយប្រសិនបើ អ្នកចេះតែឆ្លើយច្រើន សំណួរពេក អ្នកក៏អាចនឹង ទទួលបានការ Unfollow ឬក៏ Unfriend ពីសំណាក់ Friend របស់អ្នកផងដែរ ដោយមូលហេតុចំបង អាចបណ្តាលមកពី គេធុញទ្រាន់នឹង ការផុសរបស់អ្នក ច្រើន មហិមាពេក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 3:08 PM, 08 December
  • ប្រភព: Cambo Report
  • Tag: Lifestyle