ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple បាន​ឈ្នះ​​បណ្តឹង​​ស្លាក​​សញ្ញា​​លើ Xiaomi នៅ​ក្នុង​តំបន់​មួយ

Apple បាន​ឈ្នះ​​បណ្តឹង​​ស្លាក​​សញ្ញា​​លើ Xiaomi នៅ​ក្នុង​តំបន់​មួយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនអេឡិចត្រូនិចយក្ស​របស់​ប្រទេស​ចិន Xiaomi នេះ ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង ជា​លំដាប់​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទៅ​លើ​ផលិតផលស្មាតហ្វូន របស់គេ ព្រោះស្មាតហ្វូនដែល ផលិតចេញមក មាន​កម្លាំង​ម៉ាស៊ីន ល្អគ្រប់គ្រាន់ និងមានតម្លៃសមរម្យ ជាងគេផងដែរ។ លើសពីនេះ Xiaomi ក៏មានផលិតផល ជាថេ​ប្លេតត្រកូល Mi ផងដែរ សម្រាប់ដាក់លក់នៅលើទីផ្សារដូចជា Mi Pad 1, Mi Pad 2 និង Mi Pad 3។

Cover

Final 1000x150 copy

គួររំលឹកផងដែរថា កាលពីឆ្នាំ 2014 ក្រុមហ៊ុន Xiaomi បានដាក់ពាក្យស្នើរសុំមួយ ទៅកាន់​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា នៅសហភាពអឺរ៉ុប (EUIPO) ដើម្បីចុះឈ្មោះ Mi Pad ជាពាណិជ្ជសញ្ញាមួយ នៅក្នុង​តំបន់​សហភាពអឺរ៉ុប។ ប៉ុន្តែក្រុមហ៊ុន Apple បានធ្វើការជំទាស់នឹងសំណុំបែបបទនេះ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ពាក្យ​ជាភាសា​អង់គ្លេសថា  Mi Pad រឺអានទៅស្រដៀងនឹងពាក្យ “My Pad” ដែលវាស្តាប់ទៅ​ស្ទើរ​តែ​ច្រឡំនឹង​ឈ្មោះ iPad ។ ម្យ៉ាងវិញទៀត បើមិនមានអក្សរ M នៅខាងដើមនោះទេ វានឹងក្លាយទៅជា​ឈ្មោះ i Pad ហើយ។

Pic 1 Pic 2

ចុងបញ្ចប់តុលាការនៃតំបន់សហភាពអឺរ៉ុប បាននិយាយថាពាក្យបណ្តឹងនេះ ត្រូវបានអនុម័តដោយ EUIPO នៅឆ្នាំ 2016 គឺត្រឹមត្រូវ ដូច្នេះគឺមិនអនុញ្ញាតក្រុមហ៊ុន Xiaomi ដាក់ស្លាកសញ្ញានេះ នៅលើ​ថេប្លេត​របស់​ខ្លួន​ទៀតឡើយ។  យ៉ាងណា វាកើតឡើងតែនៅតំបន់អ៊ឺរ៉ុបប៉ុណ្ណោះ សម្រាប់ប្រទេស និង តំបន់ផ្សេងៗគឺ មិនមានបញ្ហាដូចនេះឡើយ អញ្ចឹង Xiaomi នៅតែអាចប្រើស្លាកសញ្ញានេះ សម្រាប់ការ​លក់​ចេញនូវ ថេ​ប្លេតនេះបានដដែល ទៅកាន់ប្រទេសផ្សេងៗ ក្រៅពីតំបន់អ៊ឺរ៉ុប។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 1:23 PM, 07 December
  • ប្រភព: GSM Arena
  • Tag: Lifestyle