ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple បញ្ចេញ​វីដេអូ​ខ្លី​ថ្មី​មួយ និយាយ​ពី Apple Pencil និង iOS 11 លើ iPad Pro ស៊េរីថ្មី

Apple បញ្ចេញ​វីដេអូ​ខ្លី​ថ្មី​មួយ និយាយ​ពី Apple Pencil និង iOS 11 លើ iPad Pro ស៊េរីថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើគិតមកដល់ពេលនេះ វាមាន​រយៈ​ពេល​ 7 ខែ​ទៅ​ហើយ ដែល​ក្រុមហ៊ុន Apple បាន​បញ្ចេញ iPad ជំនា​ន់​ថ្មី​របស់​ខ្លូន គឺ iPad Pro 10.5 អ៊ីង និង iPad 12.9 អ៊ីង។ ហើយ iPad Pro ស៊េរីថ្មីនេះ ក៏ត្រូវបានបង្កើតឡើងអោយ កាន់តែមានភាព ទាក់ទាញ ជាងមុនទៀត ដោយវាមានចំនុច ពិសេសច្រើន ជាង iPad មុនៗ ទាំងកម្លាំងម៉ាស៊ីន, សមត្ថភាពកាមេរ៉ា និង​ បច្ចេកវិទ្យាថ្មីៗ។

Cover

Final 1000x150 copy

ហើយកាលពីប៉ុន្មានសប្តាហ៍មុន Apple ធ្លាប់បានបញ្ចេញ វីដេអូមួយ នៅក្នុង Channel YouTube របស់ពួកគេ ដោយបង្ហាញពី ការប្រើប្រាស់បានគ្រប់ ស្ថានភាពរបស់ iPad Pro ហើយវាក៏អាច ដើរតូជំនួស​ Computer បានផងដែរ។ សម្រាប់ពេលថ្មីៗនេះ ក្រុមហ៊ុន ផ្លែប៉ោម ក៏បានបញ្ចេញវីដេអូ ពាណិជ្ជកម្មបែបខ្លី ត្រឹមតែ 15 វិនាទី ថ្មីមួយទៀត មានចំណងជើងថា “Markup” ដោយបង្ហាញពីការ ប្រើប្រាស់ Apple Pencil ជាមួយ iOS 11 នៅលើ iPad Pro ស៊េរីថ្មីនេះ គឺអាចថត ចម្លងរូបភាព រឺ ឯកសារនានា ហើយប្រើ Apple Pencil ដើម្បីសរសេរអ្វី បន្ថែមនៅលើរូប នោះបាន មិនតែប៉ុណ្ណោះ អ្នកក៏អាចទាញ យករូបភាព ដែល Screenshots បានយកទៅ ផ្ញើជាសារ បានភ្លាមៗ មិនចាំបាច់ចុច Insert អីនោះទេ ។​ ចង់ដឹងថា​ វីដេអូនេះ បង្ហាញពីអ្វីខ្លះនោះ សូមទស្សនាដូច ខាងក្រោមនេះ៖

វីដេអូនេះ ចង់បង្ហាញអោយឃើញថា iPad Pro ស៊េរីថ្មីនេះ ពេលប្រើជាមួយ Apple Pencil  គឺមានលក្ខណៈពិសេស ច្រើនមែនទែន មិនតែប៉ុណ្ណោះ វាក៏ងាយស្រួល សម្រាប់ការយកទៅ តាមខ្លួនបាន ថែមទៀតផង។ តែសូមបញ្ជាក់ ដែរថា iPad Pro អាចធ្វើបានបែបនេះ ដោយសារតែវាបាន ដំណើរការដោយ iOS 11 ដែលជាប្រព័ន្ធ ប្រតិបត្តិការណ៍ថ្មី មានមុខងារ សំបូរបែបផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 10:27 AM, 07 December
  • ប្រភព: iDownload Blog
  • Tag: Lifestyle