ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ក្រុមហ៊ុន​ស្មាតហ្វូន​ទាំង 5 នេះ ជោគ​ជ័យ​ខ្លាំង​ក្នុង​ទីផ្សារ​ប្រទេសចិន!

ក្រុមហ៊ុន​ស្មាតហ្វូន​ទាំង 5 នេះ ជោគ​ជ័យ​ខ្លាំង​ក្នុង​ទីផ្សារ​ប្រទេសចិន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចយើងបានដឹងហើយ ថាប្រទេសឥណ្ឌា និងប្រទេសចិន ជាទីផ្សារស្មាតហ្វូនធំ ជាងគេទូទាំងពិភពលោក ដូចនេះ ក្រុមហ៊ុនផលិត ស្មាតហ្វូនល្បីៗ មកពីបណ្តាប្រទេស ផ្សេងៗ តែងចង់លក់ ស្មាតហ្វូនរបស់ពួកគេ នៅក្នុងប្រទេស 2 ដែលយើងបាន រៀបរាប់ខាងលើនេះ ដោយសារតែ ប្រទេសទាំងនោះ មានប្រជាជនរស់នៅ ច្រើនជាងគេ ដូច្នេះចំនួន អ្នកប្រើប្រាស់ ក៏ច្រើនដែរ។

cover

Final 1000x150 copy

សម្រាប់អត្ថបទនេះ យើងទទួលបានដំណឹងថ្មី ដែលថា ក្រុមហ៊ុនស្មាតហ្វូនល្បីៗ ដែលមានចំណែក ទីផ្សារច្រើន នៅក្នុងប្រទេសចិន ក៏មានន័យថា ក្រុមហ៊ុនពួកគេ លក់ស្មាតហ្វូន បានច្រើនក្នុង ប្រទេសនេះ។ ក្នុងនោះ មានក្រុមហ៊ុនចំនួន 5 ដូចជា Xiaomi, Huawei, Apple, Vivo និង Oppo ដែលសរុបចូលគ្នា ពួកគេយកអស់ចំណែក ទីផ្សារ 91 ភាគរយ ទៅហើយ។ នេះជាភាគរយ កើនឡើងជាលំដាប់ បើគិតតាំងពី ឆ្នាំមុន បានត្រឹមតែ 79 ភាគរយ ដែលនេះជាការ កើនឡើង ដ៏សន្ធឹកសន្ធាប់។

1

ក្រុមហ៊ុន Samsung នៅមានចំណែកទីផ្សារ 2.2 ភាគរយ ដោយឡែកក្រុមហ៊ុន ចិនដូចជា ZTE, Meizu និង Lenovo បែរជាទាញចំណែក ទីផ្សារតិចជាងគេ ទោះបីជាក្រុមហ៊ុននេះ នៅក្នុងស្រុកក៏ដោយ។ ស្របពេលចំនួន Xiaomi កើនឡើងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ទូទាំងពិភពលោក ជាពិសេសក្នុង ស្រុករបស់ខ្លួន នេះតែម្តង។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:19 AM, 07 December
  • ប្រភព: The Verge
  • Tag: Lifestyle