ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Samsung សម្ភោធ​ហាង​ទំនើប​សាខា​ថ្មី ស្រប​ទៅ​តាម​ការ​គាំទ្រ​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ភ្នំពេញ

Samsung សម្ភោធ​ហាង​ទំនើប​សាខា​ថ្មី ស្រប​ទៅ​តាម​ការ​គាំទ្រ​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ភ្នំពេញ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីថ្ងៃទី 06 ខែធ្នូ ឆ្នាំ 2017 កន្លងទៅនេះ ក្រុមហ៊ុន Samsung បានធ្វើការសម្ភោធ បើកហាងទំនើបថ្មីមួយទៀត នៅក្នុងទីក្រុងភ្នំពេញ ដែលមានទីតាំង នៅតាមបណ្តោយ ផ្លូវម៉ៅសេទុង ដោយមានវត្តមានពី អគ្គនាយកគ្រប់គ្រង ក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិច និងឯកឧត្តម ហ៊ុន ម៉ាណែត ចូលរួមកាត់ខ្សែបូរផងដែរ។

P9530193

Final 1000x150 copy

ចំពោះហាងទំនើប Samsung នេះដែរ គឺជាហាងមួយ ដែលមានលក់ ទាំងផលិតផល ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិច និងគ្រឿងប្រដាប់ប្រដារប្រើប្រាស់ ជាច្រើនផ្សេងៗទៀត ដែលមានដូចជា ទូរទឹកកក, ទូរទស្សន៍, ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកគក់ ជាដើម។

ឆ្លៀតក្នុងឱកាសនេះដែរ លោក Seungho Choi ដែលជាអគ្គនាយគ្រប់គ្រង ក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា ក៏បានមានប្រសាសន៍ នៅក្នុងកម្មវិធីនេះ ផងដែរថា នេះគឺជាហាងទំនើប សាមសុងទី ៦ ហើយ នៅក្នុងទីក្រុង ភ្នំពេញ ឬជាហាងទំនើបទី ១០ សម្រាប់ទូទាំងប្រទេស ដែលដាក់លក់ ផលិតផលអេឡិចត្រូនិច ជាមួយនឹង ការធានាពីក្រុមហ៊ុន Samsung បន្ថែមពីលើការគាំទ្រ ពីសំណាក់ហាង លក់រាយ របស់អាជីវកររាប់ពាន់ ដែលតែងតែ ផ្តល់ការគាំទ្រ ដល់ផលិតផល Samsung។

P9530098 P9530284

ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភោធន៍ ផងដែរ ដោយក្នុងនោះ ឯកឧត្តម បានមានប្រសាសន៍ថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន លោកតែងតែ ជម្រុញ ប្រជាជនកម្ពុជា ស្វែងយល់ពី បច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិច អោយបានច្រើន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

 
  • ដោយ: Mai
  • 7:29 PM, 06 December
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle