ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Emoji ថ្មី​ៗ​មួយ​ចំនួន ដែល​នឹង​ដាក់​អោយ​ប្រើ​ប្រាស់​នៅ​ឆ្នាំ 2018 ខាងមុខ!

Emoji ថ្មី​ៗ​មួយ​ចំនួន ដែល​នឹង​ដាក់​អោយ​ប្រើ​ប្រាស់​នៅ​ឆ្នាំ 2018 ខាងមុខ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិនត្រឹមតែកម្មវិធី ហ្គេម ប្រព័ន្ធប្រតិបត្តិការនោះទេ សូម្បីតែរូបតុក្កតា Emoji ដែលទទួល បានការពេញនិយម ប្រើប្រាស់ដ៏ច្រើន លើសលប់ ក៏ចេះចេញជា ជំនាន់របស់ខ្លួនដែរ ធ្វើយ៉ាងណាបំរើ ទៅដល់សេចក្ដី ត្រូវការ របស់អ្នក ប្រើប្រាស់ ស្មាតហ្វូន និងថេប្លេត ឲ្យកាន់តែមានន័យ ថែមមួយ កម្រិតទៀត។ ជាក់ស្ដែង រូប Emoji សព្វថ្ងៃ មានចំនួនជាង 100 រូបហើយ ដែលត្រូវបានចេញ ជាផ្លូវការ សម្រាប់ iOS និង Android ជាមួយការប្រើប្រាស់ Unicode ដើម្បីផលិត បាននូវ Emoji ថ្មីៗទាំងនោះ។

Cover

Final 1000x150 copy

យ៉ាងណា វាមិនទាន់បញ្ចប់ត្រឹមនេះទេ ដោយនៅឆ្នាំ 2018 ឆាប់ៗខាងមុខនេះ រូប Emoji ថ្មីៗនឹងត្រូវបានដាក់ បន្ថែមទៀត សម្រាប់ការប្រើប្រាស់ ថែមទៀតហើយ។ រូបភាព Emoji តូចៗថ្មីទាំងនេះ គឺជាកំណែ Update ថ្មី ដោយបន្ថែម មកជាមួយនឹង Emoji ស្អាតៗ ដែលអ្នកទាំងអស់គ្នា ពុំធ្លាប់បាន ប្រើប្រាស់ពី មុនមក ដោយរាប់បញ្ចូល ទាំងរូប ក្បាលមនុស្ស, រូបសត្វថ្មីៗ, រូបតុក្កតាប្លែកៗ, សត្វថ្មី, ទង់ជាតិ និង រូបជាច្រើនទៀត ចំណែកឯរូប Emoji មួយចំនួន នឹងផ្លាស់ប្តូរ ជារូបត្រលប់វិញ ផងដែរ។ 

Pic 1

បើទោះបីជាមានរូប Emoji ថ្មីៗ បានដាក់បន្ថែមក៏ពិត តែជាក់ស្តែង មានរូបមួយចំនួន ក៏ត្រូវបានដកចេញផងដែរ រួមមានរូប កែវភ្នែកជាអក្សរ រឺ សញ្ញាសួរ និង រូប Shit ជាដើម។ ហើយយើងក៏មិនដឹង ថាហេតុអ្វី បានជារូប Emoji ទាំងនេះ ត្រូវដកចេញនោះដែរ។

Pic 2

ជាក់ស្តែងក្រុមហ៊ុន Apple និង Google បានបន្ថែមរូប Emoji ទាំងនេះ នៅលើដំណើរការ iOS និង Android របស់ខ្លួន តែខណៈឥលូវ រូប Emoji ថ្មីៗនេះ វាស្ថិតនៅក្នុង ជំនាន់ Beta នៅឡើយទេ។ តើប្រិយមិត្ត អ្នកអានមានមតិ យោបល់ យ៉ាងណាដែរ ជាមួយ Emoji ថ្មីៗទាំងនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 9:56 AM, 06 December
  • ប្រភព: Phone Arena
  • Tag: Lifestyle