ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    កំពូល​ឈីប Snapdragon 845 បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការហើយ!

កំពូល​ឈីប Snapdragon 845 បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្តៅៗ ក្រុមហ៊ុនល្បីដែលផលិតបន្ទះឈីប សម្រាប់ស្មាតហ្វូន Qualcomm បាន ដាក់បង្ហាញនូវ បន្ទះឈីបថ្មី Snapdragon 845 ។ នៅក្នុងព្រឹតិ្តការណ៍តាំង បង្ហាញនោះ Qualcomm បាន រៀបរាប់ថា កំពូលបន្ទះឈីបសម្រាប់ ស្មាតហ្វូនចុងក្រោយនេះ មានកិច្ចសហការ ជាមួយក្រុមហ៊ុន Samsung ។

cover

Final 1000x150 copy

កាលពីកន្លងមក លោក ES Jung ដែលមេធំរបស់ Samsung Electronic ក៏បានបញ្ជាក់ដែលថា ក្រុមហ៊ុន Samsung នឹងចូលរួម បង្កើតបន្ទះឈីប Snapdragon 845 ។ ពេលនេះ យើងបានដឹងច្បាស់ ប្រាកដហើយថា ពួកគេពិតជាបានសហការ គ្នាពិតមែន ដូចនេះ បន្ទះឈីបនេះ នឹងកាន់តែមានខ្លាំងក្លា។ សម្រាប់កំលាំងរបស់វា យើងនឹងបានដឹងច្បាស់ នៅពេលវាមានបំពាក់ លើស្មាតហ្វូនណាមួយ។

នៅក្នុងព្រឹត្តិការណ៍ លោក Lei Jun ដែលមានអ្នកស្ថាបនិក របស់ក្រុមហ៊ុនចិន Xiaomi ក៏បានបង្ហាញវត្តមាន នៅចុងវគ្គបន្តិចដែរ និងបានបញ្ជាក់ថា ស្មាតហ្វូនរបស់ពួកគេ និងមានបំពាក់ ប្រើប្រាស់ នូវបន្ទះឈីប Snapdragon 845 នេះដែរ។

Qualcomm-Snapdragon-845

ហើយស្មាតហ្វូននោះ អាចជា Xiaomi Mi 7 ដែលអាចប្រើប្រាស់ បន្ទះឈីបនេះ។ នៅក្នុងក៏មាន ក្រុមហ៊ុនផ្សេងៗទៀត ដូចជា Samsung, SONY, HTC និង LG ដែលនឹងជ្រើសរើស បន្ទះឈីបនេះ យកទៅប្រើប្រាស់ លើស្មាតហ្វូនរបស់ពួកគេ ជាក់ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:05 AM, 06 December
  • ប្រភព: Qualcomm
  • Tag: Lifestyle