ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    កាដូពិសេស​ពី Samsung សម្រាប់​អ្នក​ដែល​ទិញ Galaxy Note 8 នា​ចុង​ឆ្នាំ​នេះ!

កាដូពិសេស​ពី Samsung សម្រាប់​អ្នក​ដែល​ទិញ Galaxy Note 8 នា​ចុង​ឆ្នាំ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដើម្បីអបអរ​ថ្ងៃ​បុណ្យណូអែល និង​ចូលឆ្នាំ​ថ្មី​ខាង​មុ​ខ​នេះ ក្រុមហ៊ុន​សាមសុង​បាន​ផ្តល់​ជូននូវ​កាដូពិសេស​មួយ​គឺ​បន្ថែម​ជូន​នូវ​ដុំ​សាកថ្មលឿន​មួយ​គ្រឿង សម្រាប់​អតិថិជន​ដែល​បាន​ជាវ​កំពូល​ស្មាត​ហ្វូន Galaxy Note 8 ទាំង​អស់​គ្នា។ ដុំសាកថ្ម Battery Pack មានទំហំផ្ទុកថ្ម ៥,១០០ មីលីអំពែ ដែល​ប្រើប្រាស់​បច្ចេក​វិទ្យា​សាកថ្ម​លឿន​ទៅ​កាន់​ទូរស័ព្ទ​របស់អ្នក និងសាកបញ្ចូលថាមពលក៏លឿនផងដែរ។

1

Final 1000x150 copy

សម្រាប់ការផ្តល់ជូនដ៏ពិសេសនេះ នឹងត្រូវផ្តល់ជូននៅគ្រប់ហាងទូរស័ព្ទលក់រាយ និងដេប៉ូចែកចាយ​ទូរស័ព្ទ​របស់ Samsung ដែលបានកំណត់ទាំងអស់ទូទាំងប្រទេស ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៣១ ធ្នូ ២០១៧។ កាដូពិសេសនេះ ក៏ត្រូវបានផ្ដល់ជូនដល់អតិថិជនរបស់ Galaxy Note 8 ដែលបានបង់រំលស់ផងដែរ ដោយលោកអ្នកអាចបង់រំលស់ជាមួយនឹងការប្រាក់ 0% ក្នុងរយៈពេល ៦ខែជាមួយនឹងសេវាកម្ម AEON។

2

គួរំលឹកផងដែរថា Galaxy Note 8 នេះគឺជាស្មាតហ្វូនកំពូលដែលត្រូវបាន រចនាឡើងយ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ជាមួយនឹងតួខ្លួនស្រោបដោយកញ្ចាក់ភ្លឺរលោងចាំង និងបំពាក់មក​នូវ​អេក្រង់​គុណភាព​ខ្ពស់​បំផុត Super AMOLED ទំហំ ៦,៣ អ៊ីងអាចបង្ហាញរូបភាពក្នុងកម្រិត Quad HD+ ដែលកោង​នៅ​សង​ខាង និងមានគែមខ្លី ផ្ដល់មកការមើលរូបភាពបានធំទូលាយផងដែរ។ Galaxy Note 8 ក៏បាន​បំពាក់​មក​នូវ​កាមេរ៉ាភ្លោះ និងជាស្មាតហ្វូនដែលមានកែវលេនទប់រំញ័រ OIS និង EIS ទាំងគូរ ដំបូង​គេបង្អស់​នៅ​លើ​លោក។ កាមេរ៉ាភ្លោះរបស់វា អាចផលិតរូបភាពបានល្អច្បាស់គ្រប់ស្ថានការណ៍ និងមានមុខងារបន្ថែម ដូច​ជា Live Focus, Zoom ចូលបែប Optical បាន ២ដង, Zoom Digital បានដល់ ១០ដង ហើយវាក៏នៅ​មាន​​ចំណុច​​លេធ្លោប​ន្ថែម​ផ្សេង​ទៀត ផងដែរ។

3

ទស្សនាការបង្ហាញលក្ខណៈសម្បត្តិ Galaxy Note 8 ពីក្រុមការងារខេមបូរីផត៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:09 PM, 05 December
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle