ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    OPPO F5 ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ជាមួយ​អេក្រង់​លាតនេះ!

OPPO F5 ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ជាមួយ​អេក្រង់​លាតនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

OPPO F5 បានមកដល់ទីផ្សារប្រទេសកម្ពុជា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ហើយទន្ទឹមនឹងការមកដល់នេះ ក្រុមហ៊ុន OPPO Cambodia ក៏បានបង្កើតកម្មវីធីប្រគុំតន្ត្រី “OPPO F5 ថតរូបពិតរបស់អ្នក” ដែលធ្វើឡើងនៅ ស្ទូឌីយោ ហង្សមាស ផ្សារទំនើប AEON ដែលបានអញ្ជើញចូលរួម ដោយតារាល្បីៗតំណាងឱ្យក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា, កញ្ញា រ៉េត ស៊ូហ្សាណា, និងលោក STEP ផងដែរ។

1

Final 1000x150 copy

OPPO F5 ត្រូវបានដាក់ឱ្យកុម្ម៉ង់ទិញទុកជាមុន (Pre-Order) ចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកា មកដល់ថ្ងៃទី ០២ ខែធ្នូ កាលពីពេលថ្មីៗនេះ ដោយអ្នកនឹងទទួល បានកាដូយ៉ាងពិសេសពី ក្រុមហ៊ុនមានដូចជា Bluetooth Speaker ដ៏ស្រស់ស្អាត និងស៊ីម Smart (លេខពិសេស) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12 សប្តាហ៍។ ហើយមកដល់ ពេលនេះ OPPO F5 ទទួលបានការកុម្ម៉ង់ទិញ ទុកជាមុនយ៉ាងច្រើន សន្ធឹកសន្ធាប់ លើសពីការរំពឹងទុក មិនថាចំនួននៃការកុម្ម៉ង់ទិញ ទុកជាមុននោះទេ សូម្បីតែចំនួននៃការ លក់ចេញរយៈពេល ប៉ុន្មានថ្ងៃនេះ ក៏ច្រើនផងដែរ នៅតាមបណ្ដាហាង ចែកចាយ ស្មាតហ្វូន OPPO។

cover

គោលការណ៍ធំៗ ដែលស្មាតហ្វូន OPPO F5 នេះធ្វើការទាក់ទាញអ្នកប្រើប្រាស់បាន ច្រើននោះគឺ កាមេរ៉ា Selfie ទំហំ ២០ មេហ្កាភិចស៊ែល កម្រិត Aperture f/2.0 ដែលបានប្រើប្រាស់មុខងារ ជំនួយសម្រស់ AI Beauty អាចថតរូបបាន ច្បាស់ម៉ត់ស្អាត លើកសម្រស់បានស្រស់ ថ្លាជាងមុន ប៉ុន្តែមិនធ្វើឱ្យរូបភាព ស្លេកពណ៌ ឬក៏បាត់បង់គុណភាព ដើមឡើយ ពោលគឺវាមានភាពវៃឆ្លាត ចាប់យកតែទម្រង់មុខ និងពណ៌ស្បែករបស់ យើងប៉ុណ្ណោះ។ ចំណុចសំខាន់ទី ២ គឺអេក្រង់លាត Full Screen ថ្មីនេះឯង ដែលវាជា ចំណុចទាក់ភ្នែករបស់មនុស្សទូទៅ បានយ៉ាងរហ័ស ព្រោះពេលនេះជា សម័យកាលនៃស្មាតហ្វូនមាន អេក្រង់លាតទ្រវែង និងមើលបាន ពេញភ្នែកល្អ។ ហើយសម្រាប់អេក្រង់របស់ OPPO F5 នេះមានទំហំដល់ទៅ ៦ អ៊ីងដែលមានគែម អេក្រង់ខ្លី និងកម្រិតបង្ហាញ រូបភាព Full HD+ (1080 x 2160 ភិចស៊ែល) ជាប្រភេទអេក្រង់ ច្បាស់សមរម្យ។ ចំណុចទី ៣ គឺមុខងារដោះសោរ ដោយស្កេនទម្រង់មុខ ព្រោះវាអាចស្គាល់មុខមនុស្សម្នាក់ បានយ៉ាងរហ័ស និងនិងដោះសោរ បានលឿនផងដែរ។

ចំពោះលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា៖

  • បំពាក់មកនូវបន្ទះឈីប MediaTek MT6763T Helio P23
  • មានស៊ីភីយូ 8 គ្រាប់រត់នៅក្នុងល្បឿន 2.5 GHz
  • មានអង្គក្រាហ្វិច Mali-G71 MP2
  • រ៉េមទំហំ 4GB
  • ទំហំផ្ទុកទិន្នន័យ 32GB និងអាចបន្ថែមខាងក្រៅដល់ 256GB
  • មានថ្មទំហំ 3,200 mAh
  • មានកាមេរ៉ាខាងមុខទំហំ 20MP កាមេរ៉ាខាងក្រោយទំហំ 16MP
  • ដំណើរការដោយ Android Nougat 7.1 និងស្រោបដោយ ColorOS ជំនាន់ 3.2

cover 2

OPPO F5 ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើង ចាប់ពីថ្ងៃទី ០៣ ខែធ្នូនេះមកហើយ នៅក្នុងតម្លៃ ត្រឹមតែ ២៩៩ ដុល្លារតែប៉ុណ្ណោះ ដែលជាតម្លៃទាបជាង ទីផ្សារប្រទេសក្រៅដូចជា ប្រទេសថៃ និង ភីលីពីនជាដើម។ ហើយប្រសិនបើជាវ F5 ចាប់ពីថ្ងៃនេះតទៅ ក៏នឹងទទួលបានកញ្ចប់ កាដូពីក្រុមហ៊ុនផងដែរ ដូចជា Olie Speaker, ដបទឹក, និងស៊ីម Smart លេខធម្មតា ភ្ជាប់ជាមួយនឹងគម្រោង Smart ធំហ្ម៎ង រយៈពេល 12 សប្តាហ៍ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 12:05 PM, 05 December
  • ប្រភព: Oppo Cambodia
  • Tag: Lifestyle