ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Team Secret ជើង​​ឯក​លេខ 1 ក្នុង​​ព្រឹត្តិ​ការណ៍ ASUS Dream League យក​​ឈ្នះ Liquid 3 ទល់​​នឹង 0

Team Secret ជើង​​ឯក​លេខ 1 ក្នុង​​ព្រឹត្តិ​ការណ៍ ASUS Dream League យក​​ឈ្នះ Liquid 3 ទល់​​នឹង 0

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុតព្រឹត្តិការណ៍ប្រកួត​ហ្គេម​អេឡិចត្រូនិច Online ដែល​មាន​ឈ្មោះ​ថា Dream League ត្រូវ​បាន​បញ្ចប់​ទៅ​ជាស្ថាពរ​ហើយ កាលពីយប់មិញនេះ បន្ទាប់ពីកំពូលក្រុម Team Secret បានបំបាក់ម្ចាស់​ជើង​ឯក The International 7 ហៅថា Team Liquid ជាមួយនឹងពិន្ទុ 3 ទល់នឹង ០ ធ្វើឲ្យក្រុមមកពីអ៊ឺរ៉ុបនេះ ទទួលបានពិន្ទុសន្សំចូលប្រកួតក្នុងព្រឹត្តិការណ៍ The International 8 នាឆ្នាំក្រោយនេះ។

1

Final 1000x150 copy

ការប្រកួតជុំចុងក្រោយរវាងក្រុមទាំង 2 ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រកួតហ្គេម The Defense of Ancient វគ្គ 2 ឬហៅកាត់ថា Dota 2 ដែលមានក្រុមហ៊ុន ASUS ជាអ្នកឧបត្ថមកម្មវិធីយ៉ាងច្រើន រួមមានមួយ​នឹ​ង​ក្រុមហ៊ុន​ភេសជ្ជៈ Monster និងក្រុមហ៊ុនផលិតផ្នែករឹងកុំព្យូទ័រ HyperX ផងដែរ។ ជុំវិញការប្រកួត​ដ៏​ស្វិតស្វាញ​រវាងក្រុមហ៊ុនធំទាំង 2 ក្នុងរដូវកាលទី 8 នេះឃើញថា Secret ដែលដឹកនាំដោយលោក Puppey បាន Drafted ហ្គេមបានល្អ អាចបំពាក់លោក Kuroky ខាង Team Liquid បាន ជាមួយ​នឹង​ការ​ស៊ីដាច់ 3 ហ្គេមជាប់ៗគ្នា មិនអាចធ្វើឲ្យ Liquid តាមបានសូម្បីតែ 1 ហ្គេម។ ហើយបើប្រិយមិត្ត នៅ​មិន​ទាន់​​បានទស្សនាការប្រកួតយប់មិញនោះទេ អាចរកកន្លែងអង្គុយឲ្យស្រួលមើលការប្រកួតឈុតឆាក Highlight ដូចខាងក្រោម​៖

ជុំវិញការទទួលបានជោគជ័យជាម្ចាស់ជើងឯង Dream League រដូវកាលទី 8 នេះ Team Secret ក៏​ទទួល​បានពិន្ទុ 750 ពុងសម្រាប់សន្សំ ដើម្បីទទួលបានការ​អញ្ជើញ​ផ្ទាល់​ឲ្យ​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ TI​ 8 នាឆ្នាំក្រោយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:36 PM, 04 December
  • ប្រភព: Dota 2
  • Tag: Lifestyle