ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    iPad ពិត​ជា​មាន​ប្រយោជន៍​ច្រើន​មែន បុរស​អ្នក​លេង​សៀក​ម្នាក់​យ​ក​វា​មក​សម្ដែង​ច្រើន​ស្នៀត ធ្វើអោយ​ទស្សនិកជន​ភ្ញាក់​ផ្អើល​

iPad ពិត​ជា​មាន​ប្រយោជន៍​ច្រើន​មែន បុរស​អ្នក​លេង​សៀក​ម្នាក់​យ​ក​វា​មក​សម្ដែង​ច្រើន​ស្នៀត ធ្វើអោយ​ទស្សនិកជន​ភ្ញាក់​ផ្អើល​

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានដឹងស្រាប់ថា iPad ផលិតឡើង​សម្រាប់​កំសាន្ត​ និង​ប្រើប្រាស់​ទូ​ទៅ។ មិន​ថា​ការងារ​សាលា ធ្វើការ រឺ លេងហ្គេមឡើយគឺ iPad ធ្វើបាន ហើយការប្រើប្រាស់ iPad នេះក៏មានភាពពេញ​និយម​ច្រើន​ដែរ​ពី​សំណាក់​អ្នក​ចូល​ប្រើប្រាស់នូវ ឧបករណ៍មានអេក្រង់ធំៗនោះ វាផ្ដល់ភាពងាយស្រួលនៃ​ការ​មើល​ខ្សែ​ភាពយន្ត និងរូបភាព មិនត្រឹមតែប៉ុណ្ណោះងាយស្រួលបញ្ជា​ទៀតផងផងដែរ​ ដោយសារអេក្រង់ធំនេះឯង។

pic 1

Final 1000x150 copy

ប៉ុន្តែថ្មីៗ នេះកាន់តែអស្ចារ្យ ដោយបុរសមានឈ្មោះថា Simon Pierro ជាអ្នកលេងសៀកដ៏​ល្បី​ឈ្មោះ​មួយ​រូប​​ ​លោកក៏ឧស្សាហ៍លេងសៀកនឹងឧបករណ៍ iPad នេះជារឿយទៀតផង ដោយឡែកលើកនេះ​គាត់​មាន​ស្នៀត​ថ្មី​បានបង្ហាញដោយប្រើប្រាស់ iPad របស់គាត់មកសម្ដែងសៀកដូចពិតៗ។ ហាក់បីដូចជាដៃ​ម្ខាង​របស់​គាត់​កំពុងពាក់ស្រោមដៃនៅក្នុង iPad នោះញ្ចឹង។ ដោយគាត់បានធ្វើការយកដៃឆ្វេងរបស់គាត់ ធ្វើ​ការ​សូក​ចូលក្នុង iPad នោះតែម្ដង មិនត្រឹមតែប៉ុណ្ណោះដៃឆ្វេង​ដែល​គាត់​​បាន​សូក​ចូល​នោះ​ហាក់​បីដូច​ជា​សូក​ចូលក្នុង ស្រោមដៃ នៅក្នុង iPad នោះអញ្ចឹង។ ជាងនេះទៅទៀត​ គាត់អាចយកសន្លឹកបៀរ ចេញ​ដៃ​ឆ្វេង​​ដែលកំពុងពាក់ស្រាប់ដៃនៅក្នុង iPad នោះដូចធម្មតា។ បើនិយាយទៅដៃឆ្វេងដែលកំពុងពាក់ស្រោម​ដៃ នៅក្នុង iPad នោះដូចដៃរស់រវើកធម្មតារបស់គាត់ ដោយគាត់អាចធ្វើការចាប់កូនបាល់ ប្ដូរ​បាល់​ទៅ​វិញ​ទៅ​មក​ហាក់បីដូចជាគ្មានឧបសគ្គអ្វីឡើយ។ ជាងនេះទៅទៀតនោះ ចុងក្រោយនោះគាត់អាចធ្វើការយក​ស្រោ​ម​ដៃដែល ជាស្រោមដៃនៅក្នុង iPad តាំងពីដើមសម្ដែងគឺនៅក្នុង iPad នោះស្រាប់ទៀតផង។

ទស្សនាវីដេអូសៀក៖

ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់ជាការលេងសៀកឆ្ពិន​ភ្នែកប៉ុណ្ណោះ ដោយ​យើងដឹង​ច្បាស់​ហើយ​ថា​វា​មិន​អាច​ជាការពិតទេ ក្នុងការយកអ្វីៗចេញពី iPad បាននោះទេ។ ប៉ុន្តែទាំងនេះក៏ជាការបង្ហាញនៃភាព​ច្នៃ​ប្រឌិត​របស់បុរសម្នាក់នេះ ដែលអាចយក iPad មកសម្ដែងជាសៀករកលុយបានទៀតនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 4:29 PM, 20 November
  • ប្រភព: Simon Pierro
  • Tag: Lifestyle