ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Toshiba បាន​​លក់​​ក្រុមហ៊ុន​​ទូរទស្សន៍​​ទៅ​​ឱ្យ​​គេ​​ហើយ!

Toshiba បាន​​លក់​​ក្រុមហ៊ុន​​ទូរទស្សន៍​​ទៅ​​ឱ្យ​​គេ​​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Toshiba គឺជាក្រុមហ៊ុនអេឡិចត្រូនិច​ដ៏​ល្បីល្បាញ និង​ចំណាស់​មួយ​របស់​ប្រទេស​ជប៉ុន ត្រូវបា​ន​បើក​ដំណើរការ​តាំង​ពីឆ្នាំ 1875 មក​ម្ល៉េស។ ហើយសម្រាប់ប្រទេសកម្ពុជាយើង ភាគច្រើន​បាន​ស្គាល់​ក្រុមហ៊ុន​នេះ តាមរយៈផលិតផលដូចជា ទូរទឹកកក, ម៉ាស៊ីនបោកខោអាវ, កុំព្យូទ័រ និងទូរទស្សន៍ជាដើម។ ជា​អកុសល ថ្មីៗនេះក្រុមហ៊ុន Toshiba បានលក់ ក្រុមហ៊ុនទូរទស្សន៍របស់ខ្លួន (Toshiba TV) ទៅឱ្យក្រុម​ហ៊ុន​ Hisense របស់ប្រទេសចិនបាត់ទៅហើយ។

cover

Final 1000x150 copy

ក្រុមហ៊ុន Hisense ក៏ជាក្រុមហ៊ុនអេឡិចត្រូនិចធំមួយដែរ ក្នុងប្រទេសចិន ហើយអ្វីដែលក្រុមហ៊ុននេះ មាន​ភាពល្បីល្បាញខ្លាំងនោះគឺ បច្ចេកវិទ្យាទូរទស្សន៍ នេះតែម្តង។ Hisense Electronic បានទិញយក Toshiba TV ចំនួន 95% នៃក្រុមហ៊ុន ដែលសរុបជាទឹកប្រាក់ប្រមាណ 114 លានដុល្លារ ហើយក្រុមហ៊ុន Toshiba បានទុកភាគហ៊ុនរបស់ខ្លួនត្រឹមតែ 5% តែប៉ុណ្ណោះ។

មូលហេតុដែលធ្វើឱ្យ Toshiba បរាជ័យយ៉ាងនេះ ក៏ដោយសារតែ Toshiba បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ​បន្ទាប់​ពី​មានបញ្ហាការលក់នៅសហរដ្ឋអាមេរិច ធ្វើឱ្យរោងចក្រទីស្នាក់ការរបស់គេនៅទីនោះ ក្ស័យធុន​តាំង​ពី​ដើម​ឆ្នាំ 2017 មក និងខាតជាទឹកប្រាក់ប្រមាណជា 54.1 លានដុល្លារនៅក្នុងឆ្នាំ 2017 នេះ។

1

សរុបមកវិញ យើងប្រាកដជាលែងបានទិញ និងឃើញទូរទស្សន៍របស់ក្រុមហ៊ុន Toshiba ទៀតហើយ​ចាប់​ពី​ពេល​នេះទៅ ដោយវានឹងត្រូវដាក់ឈ្មោះ Hisense ដើម្បីវាយលុកទីផ្សារវិញម្តង ប៉ុន្តែសម្រាប់ផលិតផល Toshiba ដទៃទៀតគឺនៅដដែល។ អញ្ចឹងនេះគឺជាពត៌មានដែលគួរឱ្យសោកស្តាយមួយ ហើយ​យើង​សង្ឃឹម​​ថា Toshiba នឹងបញ្ចេញផលិតផលផ្សេងទៀតសម្រាប់លក់ និងកើបបានលុយ​យក​មក​វិញ​ទៅ​ចុះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 2:12 PM, 15 November
  • ប្រភព: The Verge
  • Tag: Lifestyle