ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ក្រុម​ហ៊ុន​​ផលិត Hoverboard​ ចំនួន 8 ត្រូវ​​ប្រមូល​​យក​ផលិត​ផល​របស់​ខ្លួន​​វិញ​ បន្ទាប់​​​ពី​ធ្វើ​អោយ​ផ្ទុះ​ឆេះ​ផ្ទះ

ក្រុម​ហ៊ុន​​ផលិត Hoverboard​ ចំនួន 8 ត្រូវ​​ប្រមូល​​យក​ផលិត​ផល​របស់​ខ្លួន​​វិញ​ បន្ទាប់​​​ពី​ធ្វើ​អោយ​ផ្ទុះ​ឆេះ​ផ្ទះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយពី Hoverboard ក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំនេះ​គឺ​មាន​ការ​ពេញ​និយម ច្រើន​មែន​ទែន​ដែល​អ្នក​មាន​លុយ​ទិញ​យក ប្រើប្រាស់​ជា​ច្រើន​មិន​ថា​តាម​បណ្ដា​ប្រទេសនានា​ឡើយ សូម្បីតែប្រទេសកម្ពុជាយើងក៏ ឧស្សាហ៍​ឃើញមានអ្នកជិះច្រើនដែរ។ ដោយសារភាពពេញនិយមនេះច្រើនមានតម្រូវការច្រើន មិនដឹង​យ៉ាង​ម៉េចធ្វើអោយរោងចក្រនៅប្រទេស ចិន មួយចំនួនចាប់ផ្ដើមបង្កើតថ្មប្រភេទ Lithium-ion ដែល​ Hoverboard ប្រើដែរ តែបន្លំដាក់ប្រភេទអន់អោយទៅវិញ។

pic 1

Final 1000x150 copy

ដូច្នេះហើយធ្វើអោយ មានការឆេះ និងផ្ទុះនៃ Hoverboard ជាច្រើន មិនត្រឹមតែប៉ុណ្ណោះថ្មីៗ​នេះការសាក Hoverboard ចោលបណ្ដាលអោយ ផ្ទុះហើយឆេះផ្ទះដល់តែពីរខ្នងទៀតផង​។ ដោយមាន​បញ្ហា​ជាច្រើន​បានកើត​ឡើង ក្រុមអង្កេតការរបស់ សហរដ្ឋអាមេរិច US Pipeline និង Hazardous Material Safety Administration ក៏បានធ្វើការតេស្តន៍មើលនូវ Hoverboard ទាំងថ្មីទាំងចាស់ពីក្រុមហ៊ុននានា ក៏បានដឹង 80 ភាគរយនៃ Hoverboard ថ្មដែលប្រើនោះគឺមិនត្រូវ Standard ឡើយ។ ឥលូវនេះ​សហរដ្ឋអាមេរិច​ក៏​បាន​ធ្វើការប្រកាស អ្នកដែលមាន Hoverboard ប្រាំបី Brand នេះសូមធ្វើការប្រមូលយកវិញ ដែល​មាន​ឈ្មោះ​ដូចជា Dollar Mania Sonic Smart Wheels, Tech Drift, Digital Products iLive, iHoverspeed, Four Star Imports Go Wheels, Drone Nerds, និង Salvage World។ មិនត្រឹម​តែ​ប៉ុណ្ណោះ​សម្រាប់អ្នកមាន Hoverboard ទាំងឡាយក៏គេលែងអោយយកចូល នៅក្នុងប្រលានយន្តហោះ កន្លែងលក់អីវ៉ាន់ និង New York’s MTA ហើយ គេមិនអោយយកវាមកជិតកន្លែងទាំងនេះតែម្ដង។

pic 2

សម្រាប់បញ្ហា​ទាំងនេះមិនមែនទើបតែកើតឡើងតែឆ្នាំនេះឡើយ គឺតាំងពី 2 ឆ្នាំមុនឯណោះ ក្នុងឆ្នាំ 2015 ក៏​ធ្លាប់​មាន​បញ្ហាឆេះដែរគ្រាន់តែភាគតិច ឥឡូវនេះកាន់តែច្រើនហើយ។ រីឯអ្នកដែលមាន Hoverboard Brand ដូចខាងលើនេះអាចធ្វើការផ្លាស់ប្ដូរ យកលុយវិញបាន ប៉ុន្តែសម្រាប់ប្រទេស​កម្ពុជា​យើង​វិញ​​ ​ដែល​កំពុងប្រើប្រាស់ Brand ដែលយើងខ្ញុំបានប្រាប់នេះគួរតែប្រយ័ត្ន អោយខ្លាំងមែនទែន ពីព្រោះ​យើង​មិន​ដឹង​ប្ដូរយកលុយវិញនៅទីណានោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 12:48 PM, 15 November
  • ប្រភព: The verge
  • Tag: Lifestyle