ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    XZ Premium ពណ៌​ក្រហម​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​យើងហើយ!

XZ Premium ពណ៌​ក្រហម​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​យើងហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្របពេលដែលរដូវកាលចូលឆ្នាំចិន កាន់តែខិតជិតមកដល់ ហើយនោះ មានមនុស្សជាច្រើន កំពុងតែផ្តោតអារម្មណ៍ខ្លាំង ទៅលើពណ៌ក្រហម មិនថាវាជាផ្កា, សម្លៀកបំពាក់ ឬឧបករណ៍ ប្រើប្រាស់ផ្សេងៗឡើយ ព្រោះពណ៌ ក្រហមនេះ គឺជាពណ៌ដែលមាន ហុងស៊ុយបំផុត និងទាក់ភ្នែកអ្នកដទៃ បានយ៉ាងរហ័ស។ ហើយថ្មីៗនេះដែរ ក្រុមហ៊ុន Sony ក៏បានពាំនាំយក ស្មាតហ្វូន XZ Premium ពណ៌ក្រហម មកដល់ប្រទេសកម្ពុជា យើងហើយ និងមានលក់ជាផ្លូវការ ផងដែរ។

1

Final 1000x150 copy

សម្រាប់ពណ៌ក្រហមនៅលើ XZ Premium នេះ វាត្រូវបានរចនាស្រស់ស្អាត ជាងស្មាតហ្វូនពណ៌ក្រហមរបស់ស្មាតហ្វូន ផ្សេងទៀត ព្រោះវាមានពណ៌ក្រហម ពេញមួយតួខ្លួនតែម្តង មិនមានលាយមួយ កំណាត់ខាងមុខ ដូចគេឡើយ។

XZ Premium មានចំណុចពិសេស 2 ដែលឈរនៅលើកំពូលស្មាតហ្វូន របស់ក្រុមហ៊ុនដទៃ គឺអេក្រង់ HDR កម្រិតបង្ហាញរូបភាព 4K បង្ហាញរូបភាពច្បាស់កប់ និងកាមេរ៉ាដែល អាចថតវីឌីអូ 720p នៅក្នុងល្បឿនយឺតបំផុត 960fps របស់វានេះឯង។ ហើយចំពោះកម្លាំងម៉ាស៊ីន និងលក្ខណៈពិសេសវិញ គឺនៅតែលេចធ្លោដដែល វាបានប្រើប្រាស់ បន្ទះឈីប Qualcomm Snapdragon 835, មានរ៉េម 4GB, និងអង្គផ្ទុកទិន្នន័យ 64GB ហើយអាចបន្ថែម SD Card ខាងក្រៅបានដល់ 256GB ផងដែរ។ អ្វីដែលពិសេសបន្ថែម ទៀតនោះ គឺបានទទួលកំណែ អាប់ដេតឡើងទៅ Android Oreo ឆាប់ៗនេះហើយ ដូចនេះវានឹងទទួល បានមុខងារថ្មី 3D Scanning បន្ថែមទៀត ទៅលើកាមេរ៉ា របស់វានេះ។

pic 1

ចំពោះ XZ Premium ពណ៌ក្រហមនេះ គឺជាប្រភេទ Limited Edition ដូចនេះចំនួននៃការ លក់របស់វា មិនមានច្រើន គ្រឿងដូចជា XZ Premium ពណ៌ផ្សេង ទៀតដែរ។ ប៉ុន្តែ Sony ក៏មិនបានឡើង ថ្លៃខ្ពស់ជាង មុននោះទេ ពោលគឺនៅរក្សាតម្លៃ របស់វាឱ្យនៅស្មើ ពណ៌ដទៃទៀតដែរ វានៅត្រឹមតែ 629 ដុល្លារតែប៉ុណ្ណោះ។

ទស្សនាវីឌីអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:51 AM, 15 November
  • ប្រភព: SONY Cambodia
  • Tag: Lifestyle