ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    កូន​កាត់​មុខ​ដូច​ម្តាយ ក៏​អាច​ដោះសោរ​ទម្រង់​មុខ iPhone X របស់​ម្តាយ​បាន​ដែរ! (មានវីដេអូ)

កូន​កាត់​មុខ​ដូច​ម្តាយ ក៏​អាច​ដោះសោរ​ទម្រង់​មុខ iPhone X របស់​ម្តាយ​បាន​ដែរ! (មានវីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រភពពី YouTube បានអោយដឹងពី ម្តាយកូន ២ នាក់ ដោយពួកគេ បានបង្កើតវីដេអូមួយឡើង បង្ហាញពី រឿងដ៏ភ្ញាក់ផ្អើលមួយ តាមរយៈការដោះសោរ ទម្រង់មុខ នៅលើ iPhone X ខណៈដែល iPhone X គឺជារបស់ ភាគីខាងម្តាយ ត្រូវបានដោះសោរ ដោយជោគជ័យ ដោយស្គេនទម្រង់មុខ កូនប្រុស របស់ខ្លួន។ នេះគឺជារឿង ដ៏គួរអោយ ភ្ញាក់ផ្អើលមួយ ដោយសារតែ iPhone X ជាស្មាតហ្វូនមួយ ក្នុងចំណោម ស្មាតហ្វូន ដែលមាន សុវត្ថិភាពខ្ពស់ តែបែរជា បន្សល់នៅ ចន្លោះប្រហោង ដ៏គួរអោយ អស់សំណើច មួយនេះ។

Cover

Final 1000x150 copy

និយាយពី មូលហេតុ ដែលក្មេងប្រុសនោះ អាចដោះសោរទូរស័ព្ទ ម្តាយរបស់គេបាននោះ តាមពិតទៅ គឺដោយសារតែ គេមានមុខស្ទើរ តែដូចទៅនឹង ម្តាយរបស់គេ តែម្តង ជាហេតុធ្វើអោយ ប្រព័ន្ធស្គេនទម្រង់មុខ នៅក្នុង iPhone X នេះ មិនអាច បែងចែកបាន ក៏សន្មត់តែមួយ តែម្តងទៅ។ ពួកគេក៏ត្រូវបាន សារពត៌មាន ក្នុងស្រុក ចុះមកសម្ភាសន៍ផ្ទាល់ និងបានអោយ ពួកគេសាកល្បង ធ្វើតេស្តម្តងទៀត ទៀតផង ដោយបានអោយ ភាគីខាងម្តាយ Register ទម្រង់មុខ ឡើងវិញ បន្ទាប់មក ហុចអោយកូន របស់ខ្លួន ជាអ្នកដោះសោរ។ លទ្ធផលដែល ទទួលបាន គឺ 100% លើ 100% ដែលក្មេងនោះ នៅតែអាច ដោះសោរបាន។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

សរុបឡើងវិញ វាគឺជារឿងចៃដន្យមួយ ដែលមនុស្សភាគច្រើន នឹកស្មានមិនដល់ ហើយនេះក៏ជា សាររំលឹកមួយ សម្រាប់មាតាបិតា ដែលមានមុខមាត់ ស្រដៀងនឹង​កូន ហើយប្រើប្រាស់ នូវស្មាតហ្វូន ដែលមានមុខងារ ស្គេនទម្រង់មុខនេះ អាចបន្ថែមការ ប្រុងប្រយ័ត្នបន្តិច ក្រែងលោ ក្មេងៗគេអាច ដោះបាន ចុចខ្ទេចខ្ទី ពេញហ្នឹង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 11:43 AM, 15 November
  • ប្រភព: YouTube
  • Tag: Lifestyle