ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Messenger Day នឹង​ត្រូវ​បំបាត់​ចោល​នា​ពេល​ឆាប់​ៗនេះ!

Messenger Day នឹង​ត្រូវ​បំបាត់​ចោល​នា​ពេល​ឆាប់​ៗនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការប្រើប្រាស់ Facebook នៅលើស្មាតហ្វូនរបស់យើងរាល់ថ្ងៃនេះ​ ប្រាកដជាឃើញមាន Facebook Story ផងនិង Messenger Day ផងដែរ សម្រាប់ឱ្យយើងបង្ហោះ រូបភាពសកម្មភាព ឬវីឌីអូខ្នាតខ្លី ដើម្បីបង្ហាញពីអ្វី ដែលយើងបានធ្វើ នៅក្នុងថ្ងៃនេះ ដែលវានឹងបាត់ទៅវិញ រាល់ 24 ម៉ោងម្តង។ ហើយកាលពីពេល កន្លងទៅ Messenger Day ត្រូវបានទទួល កំណែអាប់ដេត ឱ្យមានរាង icon មូលដូចជា Facebook Story អញ្ចឹងដែរ។

1

Final 1000x150 copy

សម្រាប់មុខងារ Messenger Day នេះ ត្រូវមានហេតុផល 2 ដែលក្រុមហ៊ុន Facebook អាចបំបាត់វាចោលបាន ដោយទីមួយនោះ គឺវាមានភាពច្រំដែល ជាមួយនឹងមុខងារ Facebook Story។ វាមានការប្រើប្រាស់ ដូចគ្នាមិនមានអ្វី ប្លែកខុសគ្នា ថែមទាំងមានរូបរាង icon ដូចគ្នាផងដែរ។ ហើយទី 2 នោះគឺវាអាចមើលឃើញ តែការប្រើប្រាស់ នៅលើ Messenger ក្នុងស្មាតហ្វូន និងថេប្លេតរបស់យើង តែប៉ុណ្ណោះ សម្រាប់អ្នកប្រើប្រាស់ នៅលើ Web Browser គឺមិនមាន មុខងារនេះទេ គឺឃើញមានតែ Facebook Story តែប៉ុណ្ណោះ។

cover

អញ្ចឹងហើយ ទើបក្រុមហ៊ុន Facebook សម្រេចចិត្តលុប Messenger Day ចេញតែម្តងទៅ ដោយវានឹងបញ្ចូល គ្នាជាមួយ Facebook Story តែមួយវិញ។ ដូចនេះតើប្រិយមិត្ត ទាំងអស់គ្នាយល់យ៉ាង ណាដែរ ចំពោះកំណែអាប់ដេត ខាងមុខនេះ? វាមិនល្អអ្វីខ្លះ ឬក៏មានរបៀបរៀប រយជាងមុន?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:56 AM, 14 November
  • ប្រភព: The Verge
  • Tag: Lifestyle