ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    សំបុត្រ​សម្រាប់​ការ​ចូល​មើល កម្មវិធី​របស់ OnePlus នោះ​បាន​លក់អស់​ហើយ

សំបុត្រ​សម្រាប់​ការ​ចូល​មើល កម្មវិធី​របស់ OnePlus នោះ​បាន​លក់អស់​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដោយសារតែភាពជោគជ័យនៃស្មាត​ហ្វូន​របស់​ក្រុម​ហ៊ុន OnePlus ​បាន​​ធ្វើ​អោយ​ក្រុម​ហ៊ុន​មួយនេះ​ហក់​ដល់ OnePlus 5។ ហើយក្រុមហ៊ុនមួយនេះក៏បានធ្វើការអភិវឌ្ឍអោយដូចក្រុមហ៊ុនផ្សេងៗ ដែល​មាន​ពាក្យ​ថា Plus ពី​ក្រោយនោះ ​ក្រុមហ៊ុន OnePlus នេះក៏​បាន​បន្ថែម​ស្មាតហ្វូន​របស់​ខ្លួន​មាន​ពាក្យ​មួយ​ម៉ាត់​ដែរ ​នោះគឺ​អក្ស T  ដែលវាធ្លាប់ចេញម្ដងហើយចេញនៅលើ OnePlus 3T ។

pic 1

Final 1000x150 copy

ហើយថ្មីៗ​ក្រុម​ហ៊ុន OnePlus ក៏ត្រៀមចេញកំពូលស្មាតហ្វូនរបស់ខ្លួនដែរ នោះគឺ OnePlus 5T​ នៅថ្ងៃទី 16 វិច្ឆិកា នេះ​តែ​ម្ដង ដែល​នៅសល់តែប៉ុន្មានថ្ងៃខាងមុខទៀតនេះទេ។ មិនត្រឹមតែប៉ុណ្ណោះ​យើង​ខ្ញុំក៏​ធ្លាប់​និយាយ​​ពី​​ការ​​ចូលកម្មវិធីប្រកាស OnePlus 5T នេះគិតលុយដែរ ដែលត្រូវទិញសំបុត្រចូលមើលមុនលក់​តាំងពីថ្ងៃទី 8 មកម៉្លេស​នោះ​តម្លៃ 40$ ឥលូវ​នេះ​ត្រូវ​បាន​លក់អស់ហើយ។ ដូច្នេះអ្នកនៅទីក្រុង Brooklyn ដែល​ជា​ទី​តាំង OnePlus 5T នឹងត្រៀមចេញនោះប្រសិនបើមិនទាន់ទិញ គឺ​ចប់ហើយ។ ការលក់​សំបុត្រ​អស់​នេះ​ផងដែរក្រុមហ៊ុន OnePlus មិនបានយក​ចំណេញ​ទៅ​ណានោះទេ គ្រាន់តែចង់ប្រមូលថ្លៃសំបុត្រ​នេះ​ដើម្បីធ្វើជាមូនិធិបរិច្ចាគប៉ុណ្ណោះ។ បន្ថែមទៀតនោះអ្នកដែលបានទិញសំបុត្រចូលរួមកម្មវិធីរបស់ OnePlus នោះទទួលបាន របស់ជាច្រើនពីក្រុមហ៊ុនមួយនេះភ្លាមៗពេលទិញសំបុត្រហើយ ដូចជា កាតាប OnePlus  អាវរងារមានមួករបស់ OnePlus មួក Baseball របស់ OnePlus និងវត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ទៀត។ ក្រៅពីទទួលបានរបស់ល្អៗពី OnePlus ហើយនៅ​ពេល​ទស្សនា​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​នឹងទទួលរបស់ញាំ​មិនគិតថ្លៃ បូករួមទាំងការ​ទស្សនា​កំសាន្តអ្វី​ប្លែកៗ​នៅ​ក្នុង​នោះ​ទៀត​ផង។

ដូច្នេះហើយនៅសល់តែពីរថ្ងៃទៀតនោះទេ​គឺល្មមហើយដែលសំបុត្រត្រូវបានលក់អស់នោះ។ នេះក៏​ប្រហែល OnePlus ទទួលបានការគាំទ្រ ច្រើនទៅៗហើយ និងមានមនុស្សទន្ទឹមចង់ដឹង ចង់ឃើញ​នូវ​កំពូល​ស្មាត​ហ្វូន របស់ក្រុមហ៊ុន ចិនមួយនេះកាន់តែខ្លាំងប៉ុណ្ណានោះដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 2:46 PM, 13 November
  • ប្រភព: Phone Arena
  • Tag: Lifestyle