ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    កាហ្វេ​យក​ចេញពី​លាមកឆ្មារ ដែលមាន​តម្លៃ​ថ្លៃ​បំ​ផុត ដែល​អ្នក​ពុំ​មាន​ឱកាស​ស្គាល់​រស​ជាតិ

កាហ្វេ​យក​ចេញពី​លាមកឆ្មារ ដែលមាន​តម្លៃ​ថ្លៃ​បំ​ផុត ដែល​អ្នក​ពុំ​មាន​ឱកាស​ស្គាល់​រស​ជាតិ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តដែលចូលចិត្តទទួលទាន​កាហ្វេ​ជាប្រចាំ អាច​នឹង​ស្គាល់​រសជាតិ​កាហ្វេ​ច្រើនទៅ​តាម​ឈ្មោះ និង​ប្រភេទ​របស់​វា តែខ្ញុំជឿ​ថា​សម្រាប់​កាហ្វេដែល​មានតម្លៃថ្លៃជាងគេបំផុតលើលោក ប្រិយមិត្តនឹង​ពុំមាន​ឱកាស​ទទួល​ទាន ឬពិបាកនឹងរកវាផឹកក៏ថាបាន បើទោះបីជាមានថវិកាគ្រប់គ្រាន់ក៏ដោយ។ កាហ្វេ​មាន​តម្លៃថ្លៃកប់ពពកមួយនេះមានឈ្មោះហៅជាផ្លូវការថា Cat Poop Coffee ឬ Civet Cat Coffee ជា​កាហ្វេ​យក​ចេញពីលាមកសត្វឆ្មាម្យ៉ាង មានឈ្មោះថា Civet Cat ជាពូជសត្វឆ្មាដ៏កម្រមួយ ដែលវាស៊ីផ្លែកាហ្វេ​ស្រស់ៗ ហើយពេលវាបញ្ចេញចោល គេប្រមូលវាមកព្រោះវានឹងក្លាយទៅជាគ្រាប់កាហ្វេដើម្បីទទួលទាន ជាមួយឱជារសឈ្ងុយឆ្ងាញ់ ក្លិនកប់ដែលនឹងធ្វើឲ្យអ្នកចូលចិត្តទទួលទានកាហ្វេ​ដក់ចិត្តដក់អារម្មណ៍​ស្លុង​ទៅ​តាម​រសជាតិប្លែក។

A four month old Luwak is tempted by some red coffee beans at the BAS Coffee plantation January 20, 2011 in Tapaksiring, Bali, Indonesia. The Luwak coffee is known as the most expensive coffee in the world because of the way the beans are processed and the limited supply.  The Luwak is an Asian palm civet, which looks like a cross between a cat and a ferret.  The civet climbs the coffee trees to find the best berries, eats them, and eventually the coffee beans come out in its stools as a complete bean. Coffee farmers then harvest the civet droppings and take the beans to a processing plant. Luwak coffee is produced mainly on the islands of Sumatra, Java, Bali and Sulawesi in the Indonesian Archipelago, and also in the Philippines.

Final 1000x150 copy

Civet Cat Coffee ក្នុងមួយឆ្នាំផលិតបានត្រឹមតែចន្លោះពី 250 គីឡូក្រាមទៅ 500 គីឡូក្រាមប៉ុណ្ណោះ ដោយមានតែហាងកាហ្វេធំៗប៉ុណ្ណោះ ដែលមានលក់កាហ្វេលាមកឆ្មាដ៏ថ្លៃមួយនេះ ដោយ​តម្លៃ​ក្នុង​មួយ​កែវ​តូច (កាហ្វេទឹកក្ដៅ) គឺចាប់ពី 35$ ទៅកាន់ 100$ ឬអាចទិញជាកញ្ចប់ក៏បានដោយតម្លៃមិន​ដល់កន្លះ​គីឡូផង​គឺលោតដល់ 600$ ទៅហើយ។ ប្រិយមិត្តប្រាកដជាឆ្ងល់យ៉ាងខ្លាំងហើយថា មូលហេតុអ្វីបានជា​កាហ្វេ​លាមកឆ្មានេះថ្លៃម៉្លេស? ប្រហែលមកពីសត្វឆ្មាអ្នកផលិតជាជាងមនុស្ស និងគ្រឿងម៉ាស៊ីនទេដឹង? ត្រូវហើយ កាហ្វេថ្លៃមួយនេះគឺមកពីសត្វឆ្មាម្យ៉ាងនឹងឯង ព្រោះគ្រាប់កាហ្វេដែលមិនទាន់​បាន​បក​សំបក​ចេញ​ ត្រូវបានបកចេញដោយស្វ័យប្រវត្តិ ឬខ្លះនៅជាប់សំបកតិចៗនៅពេលសត្វឆ្មាបញ្ចេញចោល ដោយ​វា​គឺជាផលិតផលធម្មតា​ជាតិកម្រនឹងរកបាន ហើយចំនួនផលិតក៏មានតិចថែមទៀត ពិសេសគឺឆ្មា Civet មានចំនួនតួច និងទម្រាំវិចខ្ចប់ចេញលក់ជាកញ្ចប់ក៏ត្រូវសម្អាត និងពិនិត្យមើលទៅលើគុណភាពផងដែរ​ទម្រាំអាចចូលលក់ក្នុងទីផ្សារបាន។

2

សម្រាប់អ្នកមានថវិការច្រើន ហើយចូលចិត្តទទួលទានកាហ្វេមានតម្លៃថ្លៃ រសជាតិឆ្ងាញ់ ជាមួយ​ក្លិន​កប់​នោះ​អាចស្វែងរកទិញកាហ្វេលាមកឆ្មានេះមកទទួលទានបាន តាមរយៈគេហទំព័រ Online មួយ​ចំនួន​ដូចជា Amazonគេហទំព័រលក់កាហ្វេនេះផ្ទាល់ តែត្រូវប្រយ័ត្នផងដែរ ព្រោះថាមានកាហ្វេ​លាមក​ឆ្មា​ក្លែងក្លាយកំពុងតែចរាចរណ៍ក្នុងទីផ្សារផងដែរ ដែលអ្នកនឹងពិបាកក្នុងការប្រាប់ថាវាក្លែងក្លាយ ឬជា​កាហ្វេ​ពិតៗ​ចេញពីគូទឆ្មា Civet។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 2:19 PM, 13 November
  • ប្រភព: Most-Expensive Coffee
  • Tag: Lifestyle