ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Qualcomm បដិសេធ​ការ​ដេញ​ថ្លៃ​លក់​ក្រុមហ៊ុន​ខ្លួន​ក្នុង​តម្លៃ​ជាង 100 ពាន់​លាន​ដុល្លារ

Qualcomm បដិសេធ​ការ​ដេញ​ថ្លៃ​លក់​ក្រុមហ៊ុន​ខ្លួន​ក្នុង​តម្លៃ​ជាង 100 ពាន់​លាន​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានបានដឹងស្រាប់ហើយនូវក្រុមហ៊ុន Qualcomm មួយនេះ ដែលជាក្រុមហ៊ុនល្បី ខាងបន្ទះឈីប CPU របស់ស្មាតហ្វូន។ មិនត្រឹមតែប៉ុណ្ណោះ បើយើងក្រលេក ទៅមើលស្មាតហ្វូន របស់ក្រុមហ៊ុន ជាច្រើន មានប្រើ បន្ទះឈីប CPU របស់ខ្លួនដែរ ក៏ដូចជា Samsung ជាដើម ទោះបីមាន CPU ខ្លួនឯងហើយ ក៏នៅតែប្រើបន្ទះឈីប របស់ Qualcomm ទៀតដែរ។

pic 1

Final 1000x150 copy

ដោយហេតុតែ ក្រុមហ៊ុននេះមានប្រជាប្រិយភាព អ្នកណាក៏ចង់ទិញ បន្ទះឈីប របស់ក្រុមហ៊ុន Qualcomm ដែរ ដោយឃើញអនាគត ក្រុមហ៊ុននេះកាន់តែ រីកចំរើននោះ អញ្ចឹងហើយ ធ្វើអោយក្រុមហ៊ុននានា ចង់បានក្រុមហ៊ុន​នេះ ផ្ដាច់មុខតែម្ដង។ ថ្មីៗនេះមានគេដេញថ្លៃ ទិញក្រុមហ៊ុន Qualcomm នេះតម្លៃរាប់រយពាន់ លានដុល្លារ ឯណោះ ហើយក្រុមហ៊ុនដែល ចង់បាននោះ គឺមានឈ្មោះថា Broadcom ដែលជាក្រុមហ៊ុន បង្កើត Wireless​ និង Modem ជាដើម ដោយខ្លួនបាន ធ្វើការផ្ដល់តម្លៃ ដេញថ្លៃយកក្រុមហ៊ុន Qualcomm នោះ ដល់ទៅ 103 ពាន់លានដុល្លារ ឯណោះ។ ប៉ុន្តែត្រូវ ក្រុមហ៊ុន Qualcomm បដិសេធមិនលក់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងការដេញថ្លៃ ទិញនេះផងដែរ ក្រុមហ៊ុន Broadcom បានផ្ដល់ជំរើស ដ៏ល្អមួយទៀតដល់ Qualcomm​​ ផងដែរ គឺថាអ្វីដែល ក្រុមហ៊ុន Qualcomm រកបាននោះ ក្រុមហ៊ុន Broadcom សុខចិត្តយកចំណែក ភាគហ៊ុនតូចនោះទេ មានន័យថាប្រសិន បើក្រុមហ៊ុន Qualcomm បាន 70$ ម្ចាស់ភាគហ៊ុនយក 60$ ក្រុមហ៊ុន Broadcom នេះយកតែ 10$ ប៉ុណ្ណោះ។ តាមពត៌មាន ដដែលបានអោយ ដឹងថា ទោះបីក្រុមហ៊ុន  Broadcom ផ្ដល់តម្លៃនិង ជំរើសល្អ លើសលុប ក៏ដោយក្រុមហ៊ុននេះ Qualcomm នេះ មិនលក់ដែរ។

pic 2

បានជាក្រុមហ៊ុន Qualcomm មិនលក់នេះ ក៏ដោយសារក្រុមហ៊ុនខ្លួន កំពុងរីកធំដែរ ហើយកាន់តែរីចំរើន ខ្លាំងទៀតផង ដោយបានចេញ បន្ទះឈីបស្មាតហ្វូនខ្លាំងៗ និងលក់ មិនដែលខាត ទៀតផងនោះ និងមាន ក្រុមហ៊ុនស្មាតហ្វូនល្បីៗ បានទិញនូវបន្ទះឈីប ខ្លួនផងដែរ។ ដូច្នេះហើយ យើងអាចនិយាយថា ក្រុមហ៊ុនេះនៅថ្ងៃ អនាគត គឺមិនធ្លាក់ឡើយ អញ្ចឹងហើយ ទើបក្រុមហ៊ុន នេះមិនអើពើទៅនឹងការ ដេញថ្លៃ តម្លៃក្រុមហ៊ុន ដ៏មហិមានេះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 12:03 PM, 13 November
  • ប្រភព: GSM Arena
  • Tag: Lifestyle