ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    វីឌីអូ​ភេរវកម្ម​របស់​ពួក​សាសនា​ជ្រុល​និយម​ជា​ច្រើន ត្រូវ​បាន​លុប​ចេញ​ពី YouTube!

វីឌីអូ​ភេរវកម្ម​របស់​ពួក​សាសនា​ជ្រុល​និយម​ជា​ច្រើន ត្រូវ​បាន​លុប​ចេញ​ពី YouTube!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅលើប្រព័ន្ធអ៊ីនធើណេត យើងពិតជាពិបាកមែនទែន ក្នុងការទប់ស្កាត់នូវ Content ដែលមិនល្អមិនឱ្យឃើញ ពីព្រោះការប្រើប្រាស់ របស់វាមានភាព ទូលំទូលាយពេក។ ដូចនេះហើយ នៅពេលខ្លះយើងក៏បាន ឃើញអ្វីដែល មិនគួរឱ្យឃើញ ធ្វើឱ្យប៉ះពាល់ដល់ សណ្ដាប់ធ្នាប់ និងអារម្មណ៍របស់យើង ផងដែរ ប៉ុន្តែសម្រាប់ YouTube វិញ គឺបានព្យាយាមច្រើន នៅក្នុងការលុបវីឌីអូ ដែលមិនល្អចេញ ហើយច្រោះមកវិញ នូវរាល់វីឌីអូ ដែលលល្អៗ សម្រាប់អ្នកប្រើប្រាស់ ទាំងអស់គ្នា។

cover1

Final 1000x150 copy

ដូចជាពេលនេះអញ្ចឹង YouTube កំពុងតែព្យាយាមលុបចេញ នូវរាល់វីឌីអូរបស់ ពួកជនឧទ្ទាម សាសនាឥស្លាម ជ្រុលនិយម ចេញពី YouTube ឱ្យអស់មិនឱ្យ ឃើញទៀត។ វីឌីអូរបស់ពួកគេ ភាគច្រើន គឺបានប៉ះពាល់ដល់ មនុស្សជាតិ យ៉ាងខ្លាំង ថែមទាំងខូច ដល់សន្តិភាពអន្ដរជាតិ ទៀតផង ពីព្រោះវីឌីអូ ដែលពួកគេបានបង្ហោះ គឺទាក់ទងទៅនឹង វីឌីអូ Violence ដែលឃើញមានដូចជា ការដាក់ទោស ប្រហារជិវិត និងបំផុសគំនិត បែបសាសនានិយម ជាច្រើន តាមរយៈបុព្វជិក ដ៏ល្បីល្បាញឈ្មោះ Anwar al-Awlaki។ ចំពោះវីឌីអូ ផ្សេងៗទៀត គឺបង្ហាញអំពី ការគម្រាម នឹងវាយប្រហារ ទៅលើសហរដ្ឋអាមេរិច ទៅលើរដ្ឋជាច្រើន ដូចជា Fort Hood, the Boston Marathon, San Bernardino, and Orlando, Florida ជាដើម។

WORLD TRADE CENTER SOUTH TOWER IS IMPACTED BY HIJACKED UNITED AIRLINES FLIGHT 175.

ប្រសិនបើយើងត្រលប់ទៅមើល កាលពីថ្ងៃទី 11 កញ្ញា 2001 វិញ យើងបានឃើញនូវ សោធនាដកម្ម​ដ៏ធំមួយ ដោយពួកជនឧទ្ទាម​បានធ្វើការវាយប្រហារ យ៉ាងធ្ងន់ធ្ងរច្រើនកន្លែង បានយ៉ាងជោគជ័យ ទៅលើសហរដ្ឋអាមេរិច ដែលគម្រោង របស់ពួកគេរៀប អស់រយៈពេលជាង 10 ឆ្នាំឯណោះ។ ហើយព្រឹត្តិការណ៍ នេះ តែងតែនៅដិតជាប់ ក្នុងប្រវត្តិសាស្ត្រជានិច្ច ដែលជាហេតុធ្វើឱ្យ សហរដ្ឋអាមេរិច បិទមិនចង់ឱ្យ មានវីឌីអូគម្រាម របស់ពួកគេផ្សេងៗទៀត បង្ករភាពភ័យខ្លាច ដល់ជាតិសាសន៍របស់ខ្លួន។

យ៉ាងណាមិញ សហរដ្ឋអាមេរិចបានបិទមិនឱ្យឃើញនៅលើ YouTube, Facebook និងបណ្ដាញសង្គមល្បីៗ ផ្សេងទៀតតែប៉ុណ្ណោះ នៅតែមិនអាចហាមប្រាម ពួកគេមិនឱ្យបញ្ឈប់ សកម្មភាព ទាំងនោះឡើយ។ ម្យ៉ាងទៀតពួកជន ទាំងនោះ ដូចជា ISIS សុទ្ធតែជាអ្នកខ្លាំង ពូកែខាងប្រព័ន្ធបច្ចេកវិទ្យា ដូននេះ គេនៅតែមានគេហទំព័រ របស់គេដើម្បីបង្ហោះវីឌីអូ ឱ្យឃើញនៅក្នុងតំបន់ របស់គេដដែល។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:44 AM, 13 November
  • ប្រភព: The Verge
  • Tag: Lifestyle