ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ត្រឹម​តែ​មួយ​ថ្ងៃ​សោះ Alibaba លុយ​ចូល​រាប់​ពាន់​លាន​ដុល្លារ!

ត្រឹម​តែ​មួយ​ថ្ងៃ​សោះ Alibaba លុយ​ចូល​រាប់​ពាន់​លាន​ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីថ្ងៃទី 11 វិច្ឆិកាកន្លងទៅនេះ ដែលជាពិសេសរបស់ប្រទេសចិនហៅថា Single’s day ក្រុមហ៊ុនចិនក្នុងស្រុក និងក្រៅស្រុកទាំងអស់ បានធ្វើការលក់បញ្ចុះតម្លៃ ទំនិញរបស់ខ្លួន មួយចំនួន ហើយក្រុមហ៊ុនខ្លះបាន លក់បញ្ចុះតម្លៃស្ទើរតែ គ្រប់មុខតែម្តង ដើម្បីអបអរសាទរ ថ្ងៃទី 311 នៃឆ្នាំ ហើយសល់ 50 ថ្ងៃដើម្បីត្រៀម ដាច់ឆ្នាំ។ នៅក្នុងថ្ងៃនោះ ក្រុមហ៊ុនរបស់ប្រទេសចិន ទូទាំងពិភពលោក ទទួលបានចំនូលច្រើន មែនទែន មិនថាក្រុមហ៊ុន ផលិតផលអ្វីឡើយ ចំណែកនៅលើទីផ្សារ អនឡាញដ៏ល្បីល្បាញ របស់លោក Jack Ma វិញ គឺបានឈរនៅលំដាប់ លេចធ្លោ ជាងគេតែម្តង។

cover

Final 1000x150 copy

នៅក្នុងឆ្នាំនេះ ទីផ្សារអនឡាញ Aliexpress បានរកចំណូលច្រើនជាងឆ្នាំមុនៗ កន្លងទៅទាំងអស់ ហើយបានបំបែក កំណត់ត្រាលក់ថ្មី ដែលទទួលចំណូលបាន ទៅដល់ចំនួន 25.3 ពាន់លានដុល្លារ បើធៀបជាមួយ នឹងឆ្នាំមុន គឺបានកើនដល់ ទៅជិតពាក់កណ្ដាល ឯណោះ។ បើតាមរបាយការណ៍ នៅក្នុងថ្ងៃ 11.11 នោះដែរ រយៈពេលត្រឹម 1 ម៉ោង ដំបូងក្រុមហ៊ុន Alibaba បានទទួលចំណូល ទៅដល់ 5 ពាន់លានដុល្លារ ហើយរយៈពេល 13 ម៉ោង បានកើនទៅដល់ 18 ពាន់លានដុល្លារ ឯណោះ។

1

ជាចុងបញ្ចប់ ដើម្បីអបអរនូវកំណត់ត្រាលក់ថ្មីរបស់ក្រុមហ៊ុន Alibaba នោះលោក Jack Ma ក៏បានប្រារព្ធនូវ កម្មវិធីកំសាន្ដ ដ៏ធំមួយដែរ ហើយបានអញ្ជើញ តារាចម្រៀងល្បីៗ មកសម្តែងដូចជា Pharrell William, Nicole Kidman, Jessie J, Maria Sharapova និងតារាចិនមួយ ចំនួនដូចជា Karen Mok, Vanness Wu, Jackson Wang ជាដើម។

U.S. singer Pharrell Williams and Hong Kong singer Karen Mok perform during Alibaba Group's 11.11 Singles' Day global shopping festival in Shanghai

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:25 AM, 13 November
  • ប្រភព: The Verge
  • Tag: Lifestyle