ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ក្រុមហ៊ុន Samsung នឹង​យក​ប្រាក់​ចំណេញ​មួយ​ចំនួន​ពី​ការ​លក់ NOTE FE បរិច្ចាគ​ដល់​អង្គការ​មូល​និធិ​សកល សំរាប់​អភិរក្ស​ធន​ធាន​ធម្មជាតិ WWF

ក្រុមហ៊ុន Samsung នឹង​យក​ប្រាក់​ចំណេញ​មួយ​ចំនួន​ពី​ការ​លក់ NOTE FE បរិច្ចាគ​ដល់​អង្គការ​មូល​និធិ​សកល សំរាប់​អភិរក្ស​ធន​ធាន​ធម្មជាតិ WWF

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសថា ប្រាក់ចំណេញមួយចំនួន ដែលទទួលបាន ពីការលក់ Samsung Galaxy Note FE នៅកម្ពុជា នឹងបរិច្ចាកទៅអង្គការ មូលនិធិសកល សម្រាប់អភិរក្ស ធនធានធម្មជាតិ WWF ប្រចាំនៅកម្ពុជា។

Cover

Final 1000x150 copy

ជាមួយគ្នានេះដែរ លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច សាខាកម្ពុជា បានមាន ប្រសាសន៍ថា Samsung ពិតជាមាន មោទភាពមែនទែន ក្នុងការចូលរួម សកម្មភាពដើម្បីការពារ និងអភិរក្សសត្វព្រៃ នៅកម្ពុជាតាមរយៈ ការបរិច្ចាគប្រាក់ចំនេញ មួយចំនួនពីការលក់ ទូរស័ព្ទ NOTE FE ទើបនឹងចេញថ្មីនេះ ទៅដល់អង្គការមូលនិធិ សកលសំរាប់អភិរក្ស ធនធានធម្មជាតិ WWF ដែលមានមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា

លោកបានបន្តថា វាជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាព សង្គមជាច្រើន ដែលយើង ធ្លាប់បានចូលរួម ធ្វើកន្លងមក ហើយយើងសង្ឃឹមថា ប្រជាជនកម្ពុជា ទាំងអស់ នឹងចូលរួមគាំទ្រ ដល់សកម្មភាពទាំងឡាយណា ដែលការពារបរិស្ថាន និងធម្មជាតិ របស់យើង។

1

2

ងាកមកវិញ សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ អាចជាវវាបាន ដោយពេលនេះ ទូរស័ព្ទ Note FE ចាប់ផ្តើមដាក់លក់នៅ ប្រទេសកម្ពុជា ដែលមាន តម្លៃត្រឹមតែ $599 ជាមួយពណ៌ ពីរជម្រើស គឺពណ៌ខ្មៅ និងពណ៌ទឹកសមុទ្រ និងមានលក់នៅតាម ដេប៉ូចែកចាយ ក្រុមហ៊ុន Samsung ទូទាំងប្រទេស។ លើសពីនេះ ទៅទៀត អ្នកនឹងទទួលបាន Clear View Cover ដ៏ស្រស់ស្អាតមួយ ដោយឥតគិតថ្លៃ រាល់ការ ជាវទូរស័ព្ទ Note FE នេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 12:27 PM, 11 November
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle