ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Samsung បោះទុន 18 ពាន់​លាន​ដុល្លារ ដើម្បី​ផលិត​ឈីប បន្ថែម​ទៀត!

Samsung បោះទុន 18 ពាន់​លាន​ដុល្លារ ដើម្បី​ផលិត​ឈីប បន្ថែម​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បាន​ប្រកាស​ជាផ្លូវ​ការ​ថា ខ្លួន​កំពុង​បោះ​ទុន 18 ពាន់​លាន​ដុល្លារ សម្រាប់​ធ្វើការ វិនិយោ​គថ្មី នៅក្នុងការពង្រីក ផលិតភាព គ្រឿងឧបករណ៍ អេឡិចត្រូនិច នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ បើតាមទិន្នន័យ ចងក្រងដោយ Bloomberg គ្រឿងបង្គុំ ឧបករណ៍ អេឡិចត្រូនិច បង្កើនប្រាក់ ចំណូលជាង ពាក់កណ្តាល សម្រាប់ក្រុមហ៊ុន នៅក្នុងឆ្នាំ 2016 ដូច្នេះ ការវិនិយោគ ចុង​ក្រោយនេះ នឹងត្រូវបានពង្រីកបន្ថែមទៀត។

Cover

Final 1000x150 copy

តាមរយៈ ការប្រកាស របស់ក្រុមហ៊ុន ដែលធ្វើឡើង កាលពីថ្ងៃអង្គារ Samsung បានប្រកាសថា ការ​វិនិយោគ​រោងចក្រ Pyeongtaek ថ្មីនៅត្រឹមឆ្នាំ ២០២១ ដែលប្រមាណជា ១៣.៥ ពាន់លានដុល្លារ នៃ​ការ​ចំណាយ ហើយគ្រោងនឹងតម្លើងរហូតដល់ ២៦ពាន់លានដុល្លារ។

ការប្រកាស វិនិយោគរបស់ Samsung ត្រូវបានធ្វើឡើង ស្របពេល ការចាប់ផ្តើម ផលិតទ្រង់ទ្រាយធំ នៃ​បន្ទះឈីប នៅក្នុងរោងចក្រ Pyeongtaek។ មិនតែប៉ុណ្ណោះ Samsung ក៏មានគម្រោង ក្នុងការបង្កើត រោងចក្រ​ទីពីរ នៅក្នុងខេត្ត ស៊ីអាន ប្រទេសចិន ដែលទីតាំងនោះ កំពុងត្រូវបាន ស្ថិតក្នុងការពិចារណា នៅ​ឡើយ។

2

1

ជាមួយនឹងវិនិយោគថ្មីនេះ Samsung មានបំណងពង្រឹង បណ្តាញរោងចក្រ សកលលោក ក៏ដូចជា អភិវឌ្ឍវិស័យ បច្ចេកវិទ្យាព័ត៌មាន ទាំងមូលឲ្យបាន ឆាប់រហ័សបំផុត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 5:12 PM, 18 October
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle