ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    របៀប​លាង​សម្អាត​ម៉ាស៊ីន​ត្រជាក់​របស់ Samsung ដោយ​ខ្លួនឯង!

របៀប​លាង​សម្អាត​ម៉ាស៊ីន​ត្រជាក់​របស់ Samsung ដោយ​ខ្លួនឯង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Cover

Final 1000x150 copy

បច្ចុប្បន្ននេះ ស្ទើរតែគ្រប់គ្រួសារ ដែលមានជីវភាពសមរម្យ សុទ្ធតែត្រូវការ ម៉ាស៊ីនត្រជាក់ ដើម្បីរក្សាសុខុមាលភាព នៅក្នុង ក្រុមគ្រួសារ។ ជាមួយបច្ចេកវិទ្យា កាន់តែទំនើប ម៉ាស៊ីនត្រជាក់ស៊េរីថ្មី ភាគច្រើនដូចជា Samsung 8-Pole Inverter ជាដើម ដែលបានបំពាក់ នូវសមត្ថភាពពិសេស គួរឲ្យកត់សម្គាល់  ដូចជា ដំណើរការខ្លាំង ឆាប់ត្រជាក់ ប្រើប្រាស់ ថាមពលតិច ធន់និង មានតម្លៃសមរម្យ។ ជាមួយគ្នានេះដែរ ដោយសារអ្នកប្រើប្រាស់ ភាគច្រើនគិតថា ការសម្អាតអាចចំណាយ ថវិការច្រើន ដូច្នេះយើងចង់ ណែនាំ អំពីវិធីងាយៗ ក្នុងការសម្អាត ម៉ាស៊ីនត្រជាក់ ដោយខ្លួនឯង អោយអ្នកទាំងអស់គ្នា បានជ្រាប។

  1. សម្អាតសន្ទះខ្យល់ចេញ៖ មុននឹងសម្អាត អ្នកគួរបិទកុងតាក់ភ្លើង ជាមុនសិន បន្ទាប់មកយក  សន្ទះខ្យល់ ទៅលាង ដោយប្រើច្រាស ដុសថ្នមៗ រួចទុកវាឲ្យស្ងួត។

1 2

2. បាញ់ស្ព្រៃលាងសន្ទះស្តើងៗ៖ ជូតធូលី នៅបរិវេណជុំវិញ រួចបាញ់ស្រ្ពៃហ្វូម លាងឲ្យសព្វនៅ  សន្ទះស្តើងៗ រួចទុកវាពី 20-30 នាទី ដើម្បីឲ្យស្ព្រៃ ដំណើរការ ការលាង ដោយខ្លួនឯង។

3. ជៀសវាងប្រើហ្វូមសម្អាតដែលគ្មានគុណភាព៖ ប្រយ័ត្ន ចំពោះការទិញ សារធាតុគីមី មួយចំនួន  ព្រោះវា នឹងធ្វើឲ្យ រាយប៉ាយពពុះ គ្រប់ទីកន្លែង និងអាចបំផ្លាញ ម៉ាស៊ីនត្រជាក់ របស់អ្នក។

4. អ្នកអាចប្រើថង់លាងសម្អាតម៉ាស៊ីនត្រជាក់៖ វាជាថង់ ដែលត្រូវបានរចនាឡើង ដើម្បីចាប់ទឹក កខ្វក់ ដែលប្រមូលផ្តុំ នៅពេលលាងសម្អាត ម៉ាស៊ីនត្រជាក់ របស់អ្នក។

5. ដាក់សន្ទះខ្យល់ចូលវិញ៖ រួចបើកខ្យល់ ដោយបញ្ជា ដោយតេឡេ កំណត់លេខ 24 រួចទុកពី 45 ទៅ 60នាទី ដើម្បីសម្អាតវា។

6. ចំពោះម៉ាស៊ីនត្រជាក់ ម៉ាកសាមសុង The Triangle ដែលមានបំពាក់នូវ បច្ចេកវិទ្យា 8-Pole Inverter ការសម្អាត នឹងកាន់ តែងាយស្រួល ដូច្នេះសូមទស្សនា នូវវីដេអូនេះ ទាំងអស់គ្នា៖

សរុបមកវិញ តើអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ សម្រាប់វិធីសាស្រ្តខាងលើនេះ? ដូច្នេះសម្រាប់ ប្រិយមិត្ត ដែលមានប្រើប្រាស់ នូវម៉ាស៊ីនត្រជាក់ ផ្ទាល់ខ្លួននោះ អាចសាកល្បង ធ្វើតាមជំហ៊ាន ដែលរ៉ាយរ៉ាប់ នៅខាងលើបាន ហើយប្រសិនបើអ្នក ប្រើប្រាស់ នូវម៉ាស៊ីនត្រជាក់ ស៊េរីថ្មីរបស់ ក្រុមហ៊ុន Samsung ទៀតនោះ នឹងរឹតតែ ងាយស្រួល សម្អាតថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 3:25 PM, 13 October
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle