ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Qualcomm ត្រូវគណៈ​កម្មការ​ពាណិជ្ជកម្ម​តៃវ៉ាន់​ពិន័យ​រាប់​រយ​លាន​ដុល្លារ!

Qualcomm ត្រូវគណៈ​កម្មការ​ពាណិជ្ជកម្ម​តៃវ៉ាន់​ពិន័យ​រាប់​រយ​លាន​ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប៉ុន្មានខែកន្លងមកនេះ Qualcomm ដែលជាក្រុមហ៊ុន​ផលិត​ឈីប​សម្រាប់​ស្មាតហ្វូ​ន​ដ៏​ល្បី​ល្បាញ​មួយ ជាប់​មាន​បញ្ហា​ប្តឹង​ផ្តល់ អស់​ពី Apple ដល់ក្រុមហ៊ុន​កូរ៉េខាងត្បូង រួចដល់ចិនទៀត និងពេលនេះ គណៈកម្មការ​ពាណិជ្ជកម្មតៃវ៉ាន់ បានពិន័យទៅកាន់ក្រុមហ៊ុននេះទៀតហើយ ថែមទាំងទារ ប្រមាណ 774លាន ដុល្លារ​ឯណោះ ដោយសារតែ Qualcomm បដិសេដ មិនព្រមគោរពតាមគោលការ​អាជ្ញាប័ណ្ណ​បច្ចេក​វិទ្យា ដែល​បានធ្វើរួមគ្នា។

១

Final 1000x150 copy

គណៈកម្មការពាណិជ្ជកម្មតៃវ៉ាន់ មានកិច្ចព្រមព្រៀង ត្រឹមត្រូវ ជាមួយ Qualcomm លើអាជ្ញាប័ណ្ណ​បច្ចេកវិទ្យា ដែលពួកគេមានសិទ្ធិក្នុងការចែករំលែក នូវពត៌មានបច្ចេកវិទ្យា ឬរបាយការណ៍ផ្សេងៗ​ ទៅវិញ​ទៅ​មក ក្នុងគោលបំណង សហការគ្នា និងទំនុកចិត្ត តែ Qualcomm បានបដិសេដលើអាជ្ញាប័ណ្ណនេះ ហើយ​ការកិច្ចព្រមព្រៀងនេះ មិនមែនមានតែ Qualcomm ប៉ុណ្ណោះទេ នៅមានក្រុមហ៊ុនបច្ចេក​វិទ្យា​ផ្សេងៗ​ទៀត ដែលសហការជាមួយក្រុមហ៊ុនក្នុងតៃវ៉ាន់។ គណៈកម្មការពាណិជ្ជកម្មតៃវ៉ាន់នេះ បញ្ជាឲ្យ Qualcomm ផ្ញើរបាយការណ៍ក្នុងមួយឆ្នាំ 2 ដងទៅកាន់ពួកគេទៀតផង ស្តីពីការចចារ និងសង្វាក់​ផលិត​ផ្សេងៗ។

1

ការប្តឹងផ្តល់នេះ កើតឡើងអំឡុងពេលដែល Qualcomm កំពុងតែមានការប្តឹងផ្តល់ជាមួយ Apple មិន​ទាន់​ដោះស្រាយរួចផង គឺថែមមួយជាន់ទៀត។ តែនេះមិនមានជាបញ្ហាធំសម្រាប់ Qualcomm ទេ ដោយ​សារតែក្រុមហ៊ុនទើបតែទទួលបានសំណង ដែលប្តឹងបានជោគជ័យពីកូរ៉េខាងត្បូងខ្ទង់ 854 លានដុល្លារ និង​បានពីចិនខ្ទង់ 975 ដុល្លារឯណោះ ដូច្នេះគេនឹងអាចដោះស្រាយបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 12:03 PM, 13 October
  • ប្រភព: FTC
  • Tag: Lifestyle