ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ពត៌មាន​ស្តី​ពី Google បាន​ទិញ Apple ធ្វើ​ឲ្យ​ផ្អើល​គេ​ផ្អើល​ឯង!

ពត៌មាន​ស្តី​ពី Google បាន​ទិញ Apple ធ្វើ​ឲ្យ​ផ្អើល​គេ​ផ្អើល​ឯង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចំពោះអ្នកតាមដានពត៌មានបច្ចេកវិទ្យាច្បាស់ជាបានដឹង រួចទៅហើយ ពីអ្វីដែលអាចកើតឡើង ឬដែលមិន អាចទៅរួច ដូចជាដំណឹង ហួសចិត្តមួយ បានធ្វើឲ្យមនុស្ស មួយចំនួន មានការភ្ញាក់ផ្អើល ពេលដែលបានឃើញ ពត៌មានថា Google បានទិញ Apple ក្នុង ទឹកលុយ 9 ពាន់លានដុល្លារ។​ ដូចយើងបាន ដឹងស្រាប់ហើយ អ្នកដែល តាមដានពត៌មាន បច្ចេកវិទ្យាច្រើន អាចដឹងថា វាមិនមែន ជាការពិត តែមនុស្សមួយចំនួន ក៏ជឿលើ ដំណឹង និងនិយាយតៗគ្នា។

Close-Up Of Adhesive Notes On Bulletin Board

Final 1000x150 copy

ការពិតមានការយល់ច្រលំ កាលពីឆ្នាំ 2010 ដែលនាយក គ្រប់គ្រង Google ពេលនោះ Larry Page បានចចារទិញ Apple ពិតមែន ក្នុងទឹកលុយ 9 ពាន់លានដុល្លារ ពី Steve Jobs ប៉ុន្តែ​ការចចារ មិនបាន ជោគជ័យទេ រហូតមកដល់ ពេលនេះ បានធ្វើឲ្យមនុស្ស មួយចំនួន មានការ យល់ច្រលំ និងសារពត៌មានខ្លះ សរសេរពន្លើស ថែមទៀត ធ្វើឲ្យមានការ ភាន់ច្រលំកាន់តែខ្លាំង តែសម្រាប់សារពត៌មាន ដែលមាន វិជ្ជាជីវៈត្រឹមត្រូវ បានចេញផ្សាយ ថានេះជា ដំណឹងមិនពិត ដូចនេះមិត្ត អ្នកអាន គួរតែដឹង និងបញ្ឈប់ការ យល់ច្រលំនេះ។

តាមការវិភាគមួយទៀត នេះអាចជាយុទ្ធសាស្រ្តរបស់ក្រុមអ្នកលេង ភាគហ៊ុននៅ Wall Street ដើម្បីធ្វើឲ្យភាគហ៊ុន មានការប្រែប្រួល និងធ្វើឲ្យលេងហ៊ុន សាមញ្ញៗ មានអារម្មណ៍ ឆោរឡោ អាចលក់ភាគហ៊ុន និងទទួលការ ខាតបង់ច្រើន ហើយក្រុមអ្នក បង្កើតពត៌មាន មិនពិត នឹងទទួលបាន ផលពីនេះ។

apple-google-acquisition

សម្រាប់ពត៌មាននេះ ប្រហែលជាមិនប៉ះពាល់ដល់អ្នកអាន ក្នុងស្រុកយើងទេ តែនៅស្រុកគេ មានការភ្ញាក់ផ្អើល ខ្លាំងណាស់។ ពេលនេះ យើងបានដឹង ហើយក៏ចង់ ឲ្យមិត្តអ្នកអាន បានដឹង និងមិនយល់ច្រលំ ដោយសារតែ ហេតុការណ៍នេះ គឺមិនអាចទៅ រួចទេ ជាពិសេស Apple មិនងាយ លក់ភាគហ៊ុន របស់ខ្លួនឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:44 AM, 12 October
  • ប្រភព: 9to5mac
  • Tag: Lifestyle