ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple ជា​ផលិតផល​អាមេរិក​ក៏​ពិត​មែន តែ​មិន​មែន​ប្រជាជន​គេ​ប្រើ​ទាំង​អស់​គ្នា​នោះទេ!

Apple ជា​ផលិតផល​អាមេរិក​ក៏​ពិត​មែន តែ​មិន​មែន​ប្រជាជន​គេ​ប្រើ​ទាំង​អស់​គ្នា​នោះទេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មនុស្សរាប់លានអ្នក លើពិភពលោក កំពុងតែប្រើប្រាស់ផលិត Apple ។ យោងតាមសារពត៌មាន CNBC បានទទួលទិន្នន័យ ច្បាស់ការ បង្ហាញឲ្យដឹងថា ប្រជាជន អាមេរិក ត្រឹមតែ 64 ភាគរយ ដែលកំពុងប្រើប្រាស់ ផលិតផល Apple ដែលនេះ ជាចំនួនកើនឡើង បើប្រៀបកាល ពីឆ្នាំ 2012 បានត្រឹមតែ 50 ភាគរយប៉ុណ្ណោះ ហើយនេះជាចំនួន កើនឡើង ដោយក្នុងចំណោម មនុស្សម្នាក់ៗ អាចប្រើប្រាស់ ឧបករណ៍របស់ Apple លើសពីមួយ។

cover

Final 1000x150 copy

Apple ជាផលិតផល និងបង្កើតឡើងដោយជនជាតិ អាមេរិក តែគ្រាន់តែដំឡើង និងផលិត នៅប្រទេសចិន ប៉ុណ្ណោះ ហើយចំនួនអ្នក ប្រើប្រាស់ នៅអាមេរិក ក៏មិនមែនទាំងអស់គ្នាដែរ ដោយសារតែមាន ចំរុះជាតិសាសន៍ នៅទីនោះ អ្នកខ្លះ ក៏គេចូលចិត្ត ហើយ អ្នកខ្លះ ក៏គេប្រើប្រាស់ ផលិតផលផ្សេង និងអ្នកខ្លះប្រើទាំង ផលិតផល Apple និងផលិតផល ផ្សេងទៀត ក៏មានដែរ។ សារពត៌មានរបស់អាមេរិក ភាគច្រើន តែងតែលើក តម្កើង ផលិតផល Apple ហើយក៏មានសារពត៌មាន ស្មោះត្រង់ មួយចំនួន សរសេរ និងចេញផ្សាយអ្វី ដែលបិទផងដែរ។

camlogo-8plus

មូលហេតុនេះ ទើបធ្វើឲ្យប្រជាជនគេ នៅតែមានជំនឿ និងជាវ យកផលិត Apple ទៅប្រើប្រាស់ និងមិនងាយដកចិត្ត ទៅសាកល្បង ប្រើប្រាស់ផ្សេងៗ ដោយសារតែ សារពត៌មានខ្លះ សរសេរលើកពី ផលិតផលនេះពេក។ តាមគិតទៅ យើងមានប្រាក់ គួរតែសាកល្បងប្រើ ផលិតបច្ចេកវិទ្យា របស់ក្រុមហ៊ុនផ្សេងៗ ដើម្បីទទួលបាន ផលប្រយោជន៍ ផ្សេងៗ ពីផលិតផល ទាំងនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:36 AM, 12 October
  • ប្រភព: CNBC
  • Tag: Lifestyle