ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ Samsung មាន​បច្ចេក​វិទ្យា​ថ្មី​បោក​ស្អាត​បាន​លឿន​ជាង​មុន 50 ភាគរយ!

ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ Samsung មាន​បច្ចេក​វិទ្យា​ថ្មី​បោក​ស្អាត​បាន​លឿន​ជាង​មុន 50 ភាគរយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាមួយនឹងបច្ចេកវិទ្យាថ្មី​ QuickDriveTM នេះ ម៉ាស៊ីនបោក សម្លៀកបំពាក់ AddWash ស៊េរីថ្មីនេះ អាចបោកគក់ កាន់តែលឿន ជាងមុនទ្វេរដង ធ្វើការសម្អាតបាន កាន់តែស្អាតល្អ មិនធ្វើឲ្យខូចសាច់ ក្រណាត់ ព្រមទាំងធន់ នឹងការប្រើប្រាស់ជាងមុន។ សង្គមកាន់តែ រីកចម្រើន មនុស្សមានពេលវេលា កាន់តែតិច ដើម្បីធ្វើការងារផ្ទះ ជាមួយនឹងបច្ចេកវិទ្យា កាន់តែទំនើបនេះ អាចជួយចំនេញ ពេលដល់ពួកគេ យ៉ាងច្រើន។

cover

Final 1000x150 copy

លោក B.S. Suh អនុប្រធានប្រតិបត្តិនៃអាជីវកម្មផ្នែកឌីជីថល ក្នុងក្រុមហ៊ុន សាមសុង អេឡិចត្រូនិច បានមាន ប្រសាសន៍ថា «ម៉ាស៊ីនបោក សម្លៀកបំពាក់ WW8800M ថ្មី ប្រើបច្ចេកវិទ្យា QuickDrive ដើម្បីផ្តល់នូវការ បោកគក់ ដ៏លឿន ប្រកប ដោយថាមពល ជាមួយនឹងបច្ចេកវិទ្យា ឈានមុខគេ និងមុខងារវៃឆ្លាត ដែលធ្វើឱ្យការ បោកគក់ កាន់តែ ងាយស្រួល។»

បច្ចេកវិទ្យា QuickDrive ™​ ផ្តល់ជូននូវលក្ខណៈពិសេស ដ៏ឆ្លាតវៃ និងងាយស្រួលសម្រាប់ ការបោកគក់ សម្លៀកបំពាក់។ ម៉ាស៊ីនបោកសម្លៀក បំពាក់ម៉ូឌែល WW8800M ដែលមាន បំពាក់នូវ ជំនួយការបោកគក់ ដែលហៅថា Q-rator ដែលផ្តល់នូវ លក្ខណៈពិសេស ដ៏សំខាន់បី ដែលជួយគ្រប់គ្រង ការបោកគក់ ឱ្យកាន់តែ ងាយស្រួល។

  • លក្ខណៈពិសេសទី​ 1 អ្នកបោកគក់អាចគ្រប់គ្រងពេលវេលា បោកគក់ និងបញ្ចប់ការ បោកគក់បានយ៉ាង លឿនទាន់ចិត្ត។
  • លក្ខណៈពិសេសទី 2 ៖ រូបមន្តបោកគក់ផ្តល់ការណែនាំដោយ ស្វ័យប្រវត្តិសម្រាប់វដ្ត នៃការបោកគក់ បានល្អ បំផុតដោយផ្អែកលើ ព័ត៌មាន ដូចជាពណ៌ ប្រភេទ សាច់ក្រណាត់ និងកម្រិតនៃ ការកកិត ដែលបានបញ្ចូលដោយ អ្នកប្រើប្រាស់។
  • លក្ខណៈពិសេសទី 3 ៖ មេផ្ទះអាចឃ្លាំមើលម៉ាស៊ីន បោកគក់ ដោយតេឡេបញ្ជា ដែលផ្តល់សញ្ញា ជូនដំណឹង ដល់អ្នកប្រើប្រាស់ នៅពេល មានបញ្ហា និងផ្តល់ការ ដោះស្រាយ យ៉ាងរហ័ស។

បន្ថែមពីនេះទៅទៀត តាមរយៈការពិសោធន៍លើម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង AddWash ម៉ូឌែលថ្មី WW8800M ជាមួយនឹង ម៉ូឌែលចាស់ WW8500K ឃើញថា ការបោកគក់ដោយ ម៉ាស៊ីនម៉ូឌែលថ្មី បានសន្សំសំចៃ ពេលវេលារហូតដល់ 50 ភាគរយ និងសន្សំសំចៃភ្លើង រហូតដល់​ 20 ភាគរយ។ 

2 1

ដើម្បីដឹងឲ្យកាន់តែច្បាស់ថា តើម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង AddWash ដែលមាន បំពាក់ បច្ចេកវិទ្យា QuickDriveTM មានសមត្ថភាពពិសេស បែបណាខ្លះ?

សូមទស្សនាវីដេអូខាងក្រោម៖

អ្នកអាចទៅទស្សនា ឬធ្វើតេស្តដោយផ្ទាល់នៅ Showroom របស់សាមសុង ណាមួយដែលនៅជិត លោកអ្នកបំផុត ដើម្បីដឹងច្បាស់ពី លក្ខណៈសម្បត្តិ រូបរាង និងតម្លៃ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:50 AM, 11 October
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle