ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Samsung កំពុង​សំងំ​ផលិត​បច្ចេកវិទ្យា​ស្គេន​ម្រាម​ដៃ​នៅ​ក្រោម​អេក្រង់ ត្រៀម​បំពាក់​លើ Galaxy Note 9

Samsung កំពុង​សំងំ​ផលិត​បច្ចេកវិទ្យា​ស្គេន​ម្រាម​ដៃ​នៅ​ក្រោម​អេក្រង់ ត្រៀម​បំពាក់​លើ Galaxy Note 9

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងហើយថា ស្មាតហ្វូនរបស់ក្រុមហ៊ុនជាច្រើននៅពេលនេះ បានវិវឌ្ឍន៍ខ្លួន ឱ្យកា​​ន់តែដូចទូរស័ព្ទ នាពេលអនាគតហើយ ដោយព្យាយាមបំពាក់ នូវអេក្រង់លាត មានគែមខ្លី។ ហើយយើងអាច ស្រមៃបានថា នាពេលអនាគតស្មាតហ្វូន ទាំងអស់ គឺមិនមានគែម អេក្រង់ទៀតទេ ឬវាអាចមាន រូបរាងដូចជាកញ្ចក់ថ្លា មួយសម្រាប់ឱ្យយើង ប៉ះបញ្ចាបាន។ ដូចនេះ បច្ចេកវិទ្យាសម្គាល់ ម្រាមដៃ, កាមេរ៉ា, ស៊េនស័រស្គេន មុខមនុស្ស និង Iris Scanner ជាដើម វាអាចនឹងបំពាក់ នៅគែមអេក្រង់ដ៏ខ្លីបំផុត ឬអាចដាក់នៅពីក្រោម អេក្រង់ទូរស័ព្ទ ដូចនៅក្នុង ខ្សែភាពយន្ដ វិទ្យាសាស្ត្រតែម្តង។

ងាកមកពត៌មានរបស់យើងវិញ ដោយនាពេលថ្មីៗនេះ មានពត៌មានមួយ ចេញពី KGI Security បានបង្ហើបប្រាប់ ថាក្រុមហ៊ុន Samsung កំពុងតែសំងំផលិត បច្ចេកវិទ្យាស្គេនម្រាមដៃ នៅពីក្រោម អេក្រង់ស្មាតហ្វូន។ នេះមិនមែន ជារឿងថ្មីទេ ដោយក្រុមហ៊ុន Vivo បានផលិតវាយ៉ាង ជោគជ័យរួច មកហើយ អញ្ចឹងដល់ ពេលក្រុមហ៊ុនយក្ស របស់កូរ៉េមួយនេះ បង្ហាញអំពីបច្ចេកវិទ្យា នេះម្តងហើយ។

cover

Final 1000x150 copy

តាមពិតទៅក្រុមហ៊ុន Samsung បានព្យាយាមផលិត បច្ចេកវិទ្យានេះ តាំងពីដើមឆ្នាំ 2017 មកម្លេះ ព្រោះគេបាន ព្យាយាមលុបបំបាត់ប៊ូតុង ចុចនៅខាងមុខ ដើម្បីពន្លាតផ្ទៃអេក្រង់។ ហើយការដាក់ ស៊េនស័រស្គេនម្រាមដៃនៅ ខាងក្រោយ លើស្មាតហ្វូន Galaxy S8/ S8+ និង Galaxy Note 8 ហើយដាក់មិន សូវចំកន្លែងល្អនេះ មិនមែនជារឿង ចៃដន្យនោះទេ, ដោយក្រុមហ៊ុន Samsung បានព្យាយាមផលិត បច្ចេកវិទ្យាស្គេនម្រាមដៃ នៅពីក្រោមអេក្រង់ បំពាក់លើវាដែរ គ្រាន់តែមិនទាន់ បានជោគជ័យ។ មិនត្រឹមតែ Samsung ទេ សូម្បីតែក្រុមហ៊ុន Apple ក៏បានដុតដៃដុតជើង ផលិតវាផងដែរ ព្រោះត្រូវ បំបាត់ប៊ូតុង Home ប៉ុន្តែផលិត មិនទាន់បាន ទើបសម្រេចចិត្ត ប្រើប្រាស់ត្រឹម Face ID ប៉ុណ្ណោះ។

ហើយបើតាមរបាយការណ៍ពី KGI បានបង្ហាញថាមិនមែន មានតែ Samsung ដែលកំពុង ផលិតបច្ចេកវិទ្យាស្គេនម្រាមដៃ នៅពីក្រោម អេក្រង់នេះ ពោលគឺមានក្រុមហ៊ុន ជាច្រើនកំពុងផលិត បច្ចេកវិទ្យានេះ ដើម្បី ប្រកួតប្រជែងជាមួយ Samsung ផងដែរ ដូចជា ៖

  • Synaptics : ក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់ដ៏ធំមួយដែរ របស់ Apple
  • BeyondEyes : ជាក្រុមហ៊ុន Biometrics របស់ប្រទេសកូរ៉េ
  • Samsung LSI : ជាសមាជិក និងផ្នែកមួយរបស់ក្រុមហ៊ុន Samsung
  • Egis : ជាក្រុមហ៊ុនដែលកំពុងផ្គត់ផ្គង់ស៊េនស័រជូន Samsung

សរុបមកវិញ យើងអាចនិយាយបានថា យើងនឹងបានប្រើប្រាស់បច្ចេកវិទ្យា ស្គេនម្រាមដៃ ដែលបំពាក់នៅក្រោម អេក្រង់ នាពេលឆាប់ៗ នេះហើយ។ ក្រុមហ៊ុនទូរស័ព្ទ Samsung ទំនងជាបំពាក់ នៅលើ Galaxy Note 9 នាឆ្នាំក្រោយ នេះឯង ព្រោះក្រុមហ៊ុននេះ តែងបំពាក់ បច្ចេកវិទ្យាថ្មីៗ របស់គេ នៅលើស្មាតហ្វូនត្រកូល Note មុនគេជានិច្ច។ ចំណែកឯ Apple វិញក៏អាចនឹង បំពាក់នៅលើ iPhone ជំនាន់ក្រោយរបស់ ខ្លួនដែរ ប្រសិនបើក្រុមហ៊ុន Synaptics ផលិតវា បានជោគជ័យ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:55 AM, 10 October
  • ប្រភព: Android Authority
  • Tag: Lifestyle