ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Google AI មាន​កម្រិត IQ ឆ្លាត​ជាង Apple Siri ឆ្ងាយ​ណាស់

Google AI មាន​កម្រិត IQ ឆ្លាត​ជាង Apple Siri ឆ្ងាយ​ណាស់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានបានដឹងស្រាប់ក្រុមហ៊ុន Apple បានធ្វើការបង្កើត Siri យូរមកហើយ អស់រយៈពេល 6 ឆ្នាំ កំណែអាប់ដេតពី មួយជំនាន់ ទៅជំនាន់ក៏មាន​ការកែប្រែ​កាន់តែ​ធ្វើអោយ Siri មានប្រសិទ្ធភាពឡើង​ផងដែរ។ ប៉ុន្តែក៏នៅ​ចាញ់ Google AI ទើបនឹងចេញ ទៅវិញ ដោយមកដល់ថ្ងៃនេះ Google AI បែរជាមានពិន្ទុ​លើស Siri របស់ Apple ទៅវិញ។

cover

Final 1000x150 copy

ក្រោមការសិក្សាថ្មីរបស់ក្រុម Cornell​ ដែលពួកគេសឹក្សាស្រាវជ្រាវ​វែកញែកនូវ AI ពីរ គឺ Google AI និង Siri AI អោយដឹងថា​មួយណាខ្លាំង​ជាងមួយណា​នោះឯង។ ហើយនៅពេលនេះ​ពួកគេបានរាយការណ៍​អោយដឹង​ច្បាស់ហើយ គឺ Google AI ខ្លាំងជាង Siri AI របស់ Apple ដែលពិន្ទុ​នៃភាពឆ្លាតរបស់វា​ខ្ពស់ខ្លាំងណាស់។ ដោយពិន្ទុ IQ របស់ Google AI បានដល់ទៅ 47.28 ឯណោះ​ដែលពិន្ទុខ្ពស់ជាង Siri AI ដោយបាន​ត្រឹមតែ 23.9 ប៉ុណ្ណោះ ដែលចាញ់ស្ទើរតែ​ពាក់កណ្ដាល​ទៅហើយ។ ការវែកញែកបែបនេះ​ធ្វើអោយគេដឹង​កាន់តែច្បាស់ថា​មួយណាគឺជា AI ខ្លាំងនិងល្អ​ជាងគេ​ហើយនៅក្នុងស្មាតហ្វូន​នោះគឺ Google AI។ ហើយនេះបញ្ជាក់​កាន់តែអោយដឹង​ច្បាស់ទៀតផង ទោះបី Siri ចេញមុន​ក៏ដោយ​តែការវិវឌ្ឍ​និងភាពជឿនលឿន​របស់ Apple នេះ​នៅតែ​ចាញ់គេ។

ដូច្នេះការបង្ហាញពិន្ទុបែបនេះក៏អាចធ្វើអោយមានការ​ជឿនលឿន​នៃផ្នែកបច្ចេកវិទ្យា កាន់តែខ្លាំងផងដែរ ដោយវាជាការ​ប្រកួតប្រជែង​ផ្នែក AI នៃស្មាតហ្វូន ដែលមាន​ការវិឌ្ឍកាន់តែខ្ពស់​ពីក្រុមហ៊ុនដទៃ​ទៀត ដើម្បីអោយ​កាន់តែដើរ​ទាន់គ្នា​នោះឯង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 8:31 AM, 10 October
  • ប្រភព: Tweak Town
  • Tag: Lifestyle