ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ក្រុមហ៊ុន Samsung នៅ​កម្ពុជា​ចែក​រំលែក​ក្តី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ!

ក្រុមហ៊ុន Samsung នៅ​កម្ពុជា​ចែក​រំលែក​ក្តី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កម្មវិធី Love and Care គឺជាគំនិតផ្តួចផ្តើម សកម្មភាពស្ម័គ្រចិត្ត មួយនៅ ក្នុងតំបន់ និងជាគំនិត ផ្តួច​ផ្តើម​​មួយ​​ស្ថិតនៅក្នុង ចំណោមគំនិតផ្តួចផ្តើម ជាច្រើននៃក្រុមស្ម័គ្រចិត្ត របស់ក្រុមហ៊ុន Samsung សកល សម្រាប់ឆ្នាំ 2017។ ហើយកាលពីថ្ងៃទី ៦ តុលា ២០១៧ សម្រាប់ឆ្នាំទី2 នេះ អ្នកស្ម័គ្រចិត្ត ជាច្រើននាក់ មកពីក្រុមហ៊ុន Samsung អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បាននាំគ្នាចូលរួម ក្នុងកម្មវិធី “Samsung Love & Care” ដែលជាកម្មវិធី ស្ម័គ្រចិត្តប្រចាំឆ្នាំ របស់បុគ្គលិក Samsung។ កម្មវិធីនេះបានភ្ជាប់​ជាមួយ​វិស័យ បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ដើម្បីដោះស្រាយគម្លាតនៃការការអប់រំ និងបញ្ហាសង្គម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញនៃប្រទេសម្ពុជា។

Cover

Final 1000x150 copy

លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចសាខាកម្ពុជាបានមាន ប្រសាសន៍​នៅ​ក្នុងកម្មវិធី Samsung Love and Care នេះថា បន្ទាប់ពីទទួលបានភាពជោគជ័យ និងការឆ្លើយតប វិជ្ជមានពីបុគ្គលិកស្ម័គ្រចិត្ត កាលពីឆ្នាំមុន Samsung ពិតជារំភើបដែល បានបង្ហាញខ្លួន ក្នុងប្រទេស​កម្ពុជា ជាមួយនឹងការផ្តួចផ្តើម ដ៏មានន័យ ខ្លឹមសារនេះ យើងខ្ញុំមានក្តីរំភើប ដែលបានសហការ ជាមួយ​មណ្ឌលពន្លឺ អនាគតកុមារ ក្នុងឆ្នាំនេះ។ នៅពេលដែល យើងធ្វើការ សម្រាប់ក្រុមហ៊ុន យើងតែងតែសួរ ខ្លួន​ឯង នូវមួយសំណួរថា តើការងារ និង ជំនួញរបស់យើង អាចជួយមនុស្សគ្រប់គ្នា នៅក្នុងសង្គម​តាមវិធី​ណា? យើងតែងតែសួរខ្លួនឯងនូវ សំណួរនេះ ព្រោះយ៉ាងហោចណាស់ ទូរស័ព្ទដៃក៏ត្រូវបានចាត់ទុកថា ជា​ឧបករណ៍ដែលអាចឲ្យមនុស្សអាចធ្វើការទំនាក់ទំនងគ្នា។ ប្រសិន​បើ​យើងអា​ចចំណាយពេល​វេលា​ច្រើន​ជាង​មុនជាមួយមនុស្សដែលមាន សាវតាផ្សេងៗគ្នា មិនថាពួកគេជានរណា មកពីណា យើង​ជឿ​ជាក់​ថា ពួកគេអាចរៀននូវអ្វីដែលថ្មី ហើយស្វែងរកវិធីក្នុងការជួយសហគមន៍ ដើម្បីក្លាយជាសមាហរណកម្ម​នៅ​ក្នុងសង្គមរបស់យើង។

1

ដោយមានការសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា មណ្ឌលពន្លឺអនាគតកុមារ បុគ្គលិក​ស្ម័គ្រចិត្តសាមសុងកម្ពុជាបានរៀបចំសកម្មភាពអប់រំ និងកំសាន្តផ្សេងៗសម្រាប់កុមារ ក្នុងការ​កសាង ទំនាក់ទំនង និងនាំមកនូវភាពសប្បាយរីករាយដល់ពួកគេ។ ជាមួយនឹងការប្រើប្រាស់កម្មវិធីសិក្សា ក្នុងសាមសុងថេបប្លេត អ្នកស្ម័គ្រចិត្តបានបង្កើនភាពស្និតស្នាលជាមួយកុមារ តាមរយៈការលេងល្បែងអប់រំ បង្កើនចំណេះដឹង ដែលអាចជួយបង្រៀនពួកគេនូវជំនាញគិតលេខ និងអក្ខរកម្ម។ បុគ្គលិក ដែលជាអ្នក ស្ម័គ្រចិត្តរបស់យើងក៏បានបម្រើអាហារថ្ងៃត្រង់ និងចែករំលែកអាហារជាមួយកុមារ ព្រមទាំងជជែកអំពី អ្វីដែលបានកើតទ្បើងថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃអនាគត។

2

លោក គង់ រតនៈ នាយកប្រតិបត្តិមណ្ឌលពន្លឺអនាគតកុមារ បានមានប្រសាសន៍ថា  វាពិតជាអស្ចារ្យ ណាស់ ដែលបានឃើញកូនៗរបស់ពួកយើងចាប់អារម្មណ៍នឹងសកម្មភាពដែលក្រុមហ៊ុនសាមសុង បាន​នាំ​ធ្វើ​ទ្បើងក្នុងថ្ងៃនេះ។ ជាធម្មតាកូនៗរបស់យើងកម្រមានឱកាសប៉ះឧបករណ៍អេទ្បិចត្រូនិក​ដូចជា​ថេ​ប្លេត​នេះ​ណាស់។ លើសពីនេះទៅទៀតមានពូមីងមកពីក្រុមហ៊ុនមកជួយបង្ហាត់បង្រៀន និងសួរសុខ​ទុក្ខនាំ​មក​នូវភាពកក់ក្តៅ ព្រមទាំងដិតជាប់ក្នុងការចងចាំដ៏ល្អ នាពេលអនាគតរបស់ពួកគេ។

ថ្ងៃដែលពោរពេញទៅដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធត្រូវបានបញ្ចប់ ហើយកុមារនិង បុគ្គលិក​ស្ម័គ្រចិត្តរបស់សាមសុងបានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយដោយបាននិយាយពាក្យថា ៉ជួបគ្នាម្តងទៀត! “

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 11:47 AM, 07 October
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle