ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ព្រឹត្តិ​ការណ៍​បង្ហាញ Google Pixel 2 នៅ​ទីនេះ!

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ព្រឹត្តិ​ការណ៍​បង្ហាញ Google Pixel 2 នៅ​ទីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Google Pixel ជំនាន់ទីមួយ និង Pixel XL ទទួលបានការចាប់អារម្មណ៍ ខ្លាំងពីអ្នកគាំទ្រ ដោយសារតែប្រព័ន្ធ ដំណើរការល្អ និងកម្លាំងម៉ាស៊ីនខ្លាំង អេក្រង់ច្បាស់ ហើយក៏មាន កាមេរ៉ាថតហើយ ចង់ថតទៀត។ ប៉ុន្តែអ្វីដែល ពិបាកនោះ គឺថាវាមាន តម្លៃថ្លៃពេក ហើយក៏ពិបាករកទិញ យកមកប្រើ ផងដែរ។ អញ្ចឹងឆ្នាំនេះ យើងនឹង ទទួលបាន Pixel 2 និង Pixel XL 2 វាជាស្មាតហ្វូន ដែលត្រូវបានអ្នកគាំទ្រ តាំងពី ត្រកូល Nexus កំពុងទន្ទឹងរង់ចាំ ហើយវាក៏ត្រូវប្រកាស ចេញនៅ ថ្ងៃនេះហើយ។

អ្នកអាចទស្សនាការផ្សាយផ្ទាល់នៅទីនេះ ៖

Pixel នៅក្នុងឆ្នាំនេះ មានការកែប្រើមួយចំនួនទៅលើរចនាបថខាងក្រៅ ដែលមានពត៌មាន មួយចំនួនបានបង្ហើប ប្រាប់ថា អេក្រង់របស់ Google Pixel XL 2 នឹងបំពាក់អេក្រង់ លាតថ្មី 18:9 ដូចស្មាតហ្វូន កំពូលរបស់ LG និង Samsung ដែរ ក៏ប៉ុន្តែ Pixel 2 នៅតែរក្សាអេក្រង់ 16:9 ដដែល ហើយរន្ធបំពង សម្លេងត្រូវបានយក មកដាក់ខាងមុខ ដូចស្មាតហ្វូន Sony ព្រមទាំងអាចបញ្ចេញ សម្លេងជាប្រភេទ Stereo ទៀតផង។

cover

Final 1000x150 copy

សម្រាប់លក្ខណៈសម្បត្តិទូទៅវិញ ស្មាតហ្វូនទាំងពីរនេះក៏បានបំពាក់ បន្ទះឈីបខ្លាំង Snapdragon 835, រ៉េម 4GB, អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 64GB ឬ 128GB ព្រមទាំងដំណើរការ ដោយ Android Oreo ផងដែរ។ ម្យ៉ាងទៀត វាក៏បានបំពាក់ កែវលេន កាមេរ៉ាថ្មីផងដែរ ប៉ុន្តែយើងនៅ មិនទាន់ដឹងអំពី សមត្ថភាពរបស់វា នៅឡើងទេ ព្រោះពេលនេះ HTC U11 និង iPhone 8 Plus កំពុងតែគ្រង ដំណែងហើយ សង្ឃឹមថា Pixel 2/ XL 2 អាចផ្តួល បានទៅចុះ។

បញ្ជាក់ផងដែរថា ការផ្សាយបន្តផ្ទាល់នេះ នឹងចាប់ផ្តើមពីម៉ោង 11:00 យប់នេះតទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:12 AM, 04 October
  • ប្រភព: Cnet
  • Tag: Lifestyle