ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Facebook កំពុង​សាក​ល្បង​ការ​ស្គេន​មុខ​ជា​លើក​ដំបូង ដើម្បី​រក្សា​សុវត្ថិភាព​អោយ​បាន​ប្រសើរ​ជាងមុន

Facebook កំពុង​សាក​ល្បង​ការ​ស្គេន​មុខ​ជា​លើក​ដំបូង ដើម្បី​រក្សា​សុវត្ថិភាព​អោយ​បាន​ប្រសើរ​ជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Facebook គឺជាបណ្តាញសង្គមដ៏ធំមួយ ដែលទទួលបានពេញនិយម ក្នុងការប្រើប្រាស់ យ៉ាងច្រើន ផងដែរ។ ប៉ុន្តែចំណោទបញ្ហា ដែលកំពុង បន្តកើតមាន មកទល់ពេលនេះគឺ បញ្ហាសុវត្ថិភាព ក្នុងការប្រើ ក៏ព្រោះតែឥលូវ សំបូរទៅដោយពួក Hacker ដែលវាអាច លុកលុយចូលទៅ ក្នុងគណនី Facebook របស់អ្នកបាន ផងដែរ ប្រសិនបើអ្នក មិនបានបំពេញ គ្រប់លក្ខខណ្ឌ របស់ Facebook ពេលចាប់ផ្តើម ចុះឈ្មោះ ប្រើដំបូង ។

Cover

Final 1000x150 copy

ហើយកាលពីពេលថ្មីៗនេះ បាននឹងកំពុងសាកល្បង មធ្យោបាយមួយ គឺការស្គេនមុខ ដើម្បីផ្ទៀងផ្ទាត់ អត្តសញ្ញាណអ្នក ប្រើប្រាស់ អោយបាន ត្រឹមត្រូវ មុននឹងអនុញ្ញាត អោយចូលទៅ ក្នុងគណនី ដោយមិនចាំបាច់ប្រើ លេខកូដសម្ងាត់ ទៀតទេ។ ហ្វេសប៊ុក បាននិយាយថា លក្ខណៈពិសេសនេះ គឺដើម្បីធានាថា ពួកគេជាម្ចាស់គណនី ពិតប្រាកដ និងជាអ្នក ដែលធ្លាប់ ប្រើប្រាស់ គណនីនេះ ពីមុនមក។

Pic 2

លើសពីនេះ វាក៏អាចជួយដោះស្រាយបញ្ហាបានមួយចំនុចទៀត ផងដែរ នោះគឺការសង្គ្រោះ គណនី Facebook របស់អ្នក ពេលភ្លេចលេខ កូដសម្ងាត់។ ទោះយ៉ាងណា ក៏ដោយ នេះគ្រាន់តែជាការ សាកល្បងដំបូងតែប៉ុណ្ណោះ ហើយយើងក៏ មិនទាន់ប្រាកដ ដែរថា វាអាចស្គេនមុខ មនុស្សបាន ត្រឹមត្រូវរឺអត់? យកល្អ អ្នកគួរតែបំពេញ លក្ខខណ្ឌផ្សេងៗ របស់ Facebook អោយគ្រប់ទៅ ដើម្បីរក្សា សុវត្ថិភាពគណនី បានប្រសើរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 9:47 AM, 04 October
  • ប្រភព: The Verge
  • Tag: Lifestyle