ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ទី​បំផុត Xiaomi ចូល​រួម​ជាមួយ​បច្ចេក​វិទ្យា Wireless Charging ដែរ​ហើយ!

ទី​បំផុត Xiaomi ចូល​រួម​ជាមួយ​បច្ចេក​វិទ្យា Wireless Charging ដែរ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចេកវិទ្យាសាកថ្មឥតខ្សែ ឬ Wireless Charging ជាបច្ចេកវិទ្យាដែលបានកើតឡើង តាំងពីឆ្នាំ 2015 មកម្លេះ ហើយស្មាតហ្វូន ដែលបានប្រើប្រាស់ បច្ចេកវិទ្យានេះ មុនគេគឺ Galaxy S6 / S6 edge ប៉ុន្តែនៅពេលនោះ ក្រុមហ៊ុនទូរស័ព្ទដទៃទៀត មិនទាន់ចាប់អារម្មណ៍ បំពាក់វានៅឡើយទេ ទើបនៅក្នុងឆ្នាំ 2017 នេះមានក្រុមហ៊ុន ជាច្រើនបានចាប់ផ្តើម បំពាក់មុខងារនេះ នៅលើស្មាតហ្វូន របស់ពួកគេជា បន្តបន្ទាប់ ដូចជា ក្រុមហ៊ុន LG, Apple ជាដើម។ ហើយពេលនេះ ដល់ពេលដែល Xiaomi ឈានជើង ប្រលូកចូល បច្ចេកវិទ្យាសាកថ្ម ឥតខ្សែជាមួយនឹង ក្រុមហ៊ុនទូរស័ព្ទផ្សេងទៀត ដែរហើយ។

cover1

Final 1000x150 copy

រយៈពេលថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិច Xiaomi ទើបតែបានចុះកិច្ចព្រមព្រៀង ជាមួយនឹង Wireless Power Consortium ដែលព្រមទទួលការ សហការ និងត្រួតពិនិត្យគុណភាព ផលិតបច្ចេកវិទ្យា សាកថ្មឥតខ្សែ ដូចក្រុមហ៊ុនធំៗ ផ្សេងទៀតដែរ ហើយត្រូវបាន គាំទ្រដោយ Qi Charging។ ក្នុងការចូលរួម ក្នុងបច្ចេកវិទ្យានេះ Xiaomi សង្ឃឹមថានឹងអាច បំពាក់មុខងារ សាកថ្មឥតខ្សែ នេះនៅលើកំពូល ស្មាតហ្វូនរបស់ខ្លួន ដែលចេញ នៅឆ្នាំ 2017 គឺប្រហែលជា Mi 7 នេះតែម្តង។ គួរបញ្ជាក់ ផងដែរថា សព្វថ្ងៃនេះ ស្មាតហ្វូនដែល មានបច្ចេវិទ្យា សាកថ្មឥតខ្សែនេះ មានតែក្រុមហ៊ុនរបស់ ប្រទេសកូរ៉េ និងអាមេរិច ប៉ុណ្ណោះ ដូចនេះស្មាតហ្វូន របស់ Xiaomi នឹងក្លាយជាស្មាតហ្វូន ដំបូងគេ របស់ប្រទេសចិន ដែលមាន បំពាក់មុខងារនេះ។ 

1

អញ្ចឹង នេះជាដំណឹងល្អសម្រាប់ប្រិយមិត្តគាំទ្រស្មាតហ្វូនរបស់ Xiaomi ពីមុនមក ព្រោះការបន្ថែមនេះ នឹងធ្វើឱ្យ ស្មាតហ្វូនរបស់ Xiaomi កាន់តែមានកេរ្តិ៍ឈ្មោះ កាន់តែល្បីល្បាញ បន្ថែមទៀត។ យ៉ាងណាមិញ វាក៏អាចជា រឿងមិនល្អ ផងដែរ ព្រោះតម្លៃទូរស័ព្ទរបស់ Xiaomi អាចនឹងឡើងថ្លៃ ជាងមុនទៅតាម ហ្នឹងដែរ តែយើងក៏មិនទាន់ ដឹងថាក្រុមហ៊ុន អេឡិចត្រូនិចយក្ស របស់ប្រទេសចិន មួយនេះ នឹងធ្វើការលៃលក តាមវិធីណាទេ មានតែចាំមើល ទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 8:31 AM, 25 September
  • ប្រភព: Android Authority
  • Tag: Lifestyle