ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ចំនុច​ងាយ​ស្រួល​ដែល​យើង​គួរ​ប្រើ​ការ​ចំណាយ តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច!

ចំនុច​ងាយ​ស្រួល​ដែល​យើង​គួរ​ប្រើ​ការ​ចំណាយ តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីសម័យមុន ការចាយវាយត្រូវបានធ្វើឡើង តាមរយៈការ​ដោះដូរ រឺយកលង្ហិន/ស្ពាន់ មកធ្វើជា​របស់តំណាង ក៏ប៉ុន្តែសម័យកាល ក្រោយៗមក  យើងបានបោះពុម្ព ក្រដាសលុយចាយវិញ ដែលវាមាន​ភាព ងាយស្រួល ប្រើប្រាស់ជាង។ យ៉ាងណាមិញ ការចាយលុយ កំពុងឈាន ជើងចូលទៅ យុគសម័យថ្មី មួយទៀតហើយ នោះគឺការ ប្រើប្រាស់ តាមប្រព័ន្ធ ឌីជីថលវិញ ព្រោះអីវា មានភាព ងាយស្រួល មានសុវត្ថិភាពខ្ពស់ ហើយក៏អាចសន្សំសំចៃ បានច្រើន ផងដែរ។

online wallets in india

Final 1000x150 copy

នាពេលបច្ចុប្បន្ន បើយើងមិនចង់ចាយលុយ ដោយក្រដាសប្រាក់ទេ យើងអាច ធ្វើការទូទាត់ បានតាមយៈ Credit Card, Debit Card, កម្មវិធីផ្ទេរ ប្រាក់របស់ ធនាគារ និងតាម Mobile Payment ជាដើម ក៏ប៉ុន្តែវានៅមាន ចំនួនតិចតួច នៅឡើយទេ សម្រាប់ប្រទេសយើង។ មូលហេតុនេះ អាចមកពីយើង អាចចាយវាយ បាន តែនៅ តាមហាង ធំៗប៉ុណ្ណោះ ហើយណាមួយទៀត នៅកន្លែងធ្វើការ ភាគច្រើន សុទ្ធតែបើក ប្រាក់ខែ តាមសាច់ប្រាក់ សុទ្ធទាំងអស់។​

យ៉ាងណាមិញ ប្រសិនបើយើងសិក្សា អោយស៊ីជម្រៅទៅ ការចាយលុយ តាមប្រព័ន្ធ អេឡិចត្រូនិច គឺផ្តល់ជា អត្ថប្រយោជន៍ជាច្រើន ដូចជា៖

  • មិនបាច់ពិបាកកាន់លុយសុទ្ធតាមខ្លួនច្រើន កាត់បន្ថយហានិភ័យពី ការជ្រុះបាត់ រឺមានការ លួចប្លន់
  • ការគ្រប់គ្រងលុយមានសុវត្ថិភាពខ្ពស់ជាងមុន ហើយយើងក៏អាច​ ងាយស្រួល តាមដាន នូវការចំណាយប្រចាំខែ និងងាយស្រួល ក្នុងការសន្សំ ផងដែរ
  • ងាយស្រួលក្នុងការ ទិញ និងទូទាត់ប្រាក់ រឺវិក្ក័យប័ត្រប្រាក់ជាងមុន
  • រដ្ឋាភិបាលមានភាពងាយស្រួល​ ក្នុងការគ្រប់គ្រងចរាចរណ៍ សាច់ប្រាក់​ និងតម្លៃប្រាក់រៀល
  • ធនាគារមានលុយច្រើនជាងមុន ដែលផ្តល់ភាពងាយស្រួល ក្នុងការបង្វិល យកទៅអោយ អ្នកវិនិយោគ ហើយវាក៏ជួយ អោយអត្រាការ ប្រាក់ថយចុះដែរ
  • កាត់បន្ថយការលាងលុយកខ្វក់ ក៏ដូចជាការប្រពឹត្តអំពើពុករលួយ​ ព្រោះរាល់ចរាចរណ៍ ប្រាក់​ត្រូវបាន តាមដាន ដោយធនាគារ
  • កាត់បន្ថយអំពើរប្លន់ រឺសកម្មភាពខុសច្បាប់នានា
  • កាត់បន្ថយតម្រូវការឈើ យកមកបោះពុម្ពធ្វើជាក្រដាសប្រាក់

យ៉ាងណាមិញ ការចាយលុយតាមវិធីថ្មីនេះ នៅមានឧបសគ្គ ជាច្រើន នៅឡើយទេ ជាក់ស្តែង នៅតាមហាងតូចៗ ពួកគេមិនទទួល យកការ ចាយលុយ តាមវិធីនេះឡើយ ហើយវាក៏ ប្រឈមមុខ ទៅនឹងការវាយលុក តាមប្រព័ន្ធអ៊ីនធឺណែត និងការ បោកប្រាស់តាម អ៊ីនធឺណែតផងដែរ។​

digital wallets in india

នៅតាមបណ្តាប្រទេសអភវិឌ្ឍន៍ធំៗ ពួកគេកំពុងតែ ធ្វើការ រំកិលខ្លួន ទៅប្រើប្រាស់លុយ តាមប្រព័ន្ធអេឡិចត្រូនិច នេះអស់ហើយ ព្រោះអីវា មិនត្រឹមតែមាន អត្ថប្រយោជន៍ ដល់បុគ្គលម្នាក់ៗ នោះទេ ក៏ប៉ុន្តែក៏ល្អ សម្រាប់សេដ្ឋកិច្ចរបស់ ប្រទេសទាំងមូល ផងដែរ។ ក្រឡេកមកមើល ប្រទេសយើងវិញ គឺយើងក៏ កំពុងតែ មានភាពកើន ឡើងខ្លាំង ដូចគ្នា ក៏ប៉ុន្តែសង្ឃឹមថា វានឹង មានកំណើន កាន់តែខ្ពស់ ថែមទៀត ទៅថ្ងៃ ខាងមុខ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:15 AM, 20 September
  • ប្រភព: Cambo Report
  • Tag: Lifestyle