ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ទី​បំផុត iPhone 7 និង iPhone 7 Plus ពណ៌ Jet Black មាន​ម៉ូឌែល​ទំហំ​អង្គ​ផ្ទុក 32GB ហើយ!

ទី​បំផុត iPhone 7 និង iPhone 7 Plus ពណ៌ Jet Black មាន​ម៉ូឌែល​ទំហំ​អង្គ​ផ្ទុក 32GB ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីព្រឹត្តិការណ៍ Apple Keynote ទើប​តែប​ញ្ចប់ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រុមហ៊ុន Apple ក៏បាន​បង្ហាញ​ចុង​ក្រោយ​គេ នូវផលិតផល អាប់ដេតរបស់ខ្លួន មួយផងដែរ នោះគឺ iPhone 7/7 Plus ដែល​មាន​ទំហំ​ផ្ទុក​ថ្មី គឺទំហំ 32GB សម្រាប់ពណ៌ Jet Black។ យើងបានដឹងហើយថា កាលពីពេល iPhone 7/7 Plus បញ្ចេញពណ៌ Jet Black ជាផ្លូវការ គឺវាមានសម្រាប់តែទំហំ 128GB និង 256GB តែប៉ុណ្ណោះ មិន​មាន​សម្រាប់ 32GB ឬ 64GB ឡើយ។

Cover

Final 1000x150 copy

ជាមួយនឹង ទំហំផ្ទុកថ្មីនេះដែរ ក៏បានធ្វើអោយតម្លៃ កាន់តែធ្លាក់ចុះ ជាងមុនផងដែរ ដោយតម្លៃ​សម្រាប់​ទីផ្សារ​អន្តរជាតិ គឺត្រឹមតែ 549$ តែប៉ុណ្ណោះ សម្រាប់ម៉ូឌែល iPhone 7 32GB និង 669$ តែប៉ុណ្ណោះ សម្រាប់ម៉ូឌែល iPhone 7 Plus 32GB។ ដោយឡែក សម្រាប់ពេលដែលវា មកដល់ទីផ្សារ ប្រទេស​កម្ពុជា​យើងវិញ នៅមិនទាន់ដឹងច្បាស់ នៅឡើយទេ។

ដូចនេះ​ សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍នោះ អាចធ្វើការស្វែងរក និងកុម្ម៉ង់បាន ព្រោះថា បច្ចុប្បន្ននេះ Apple បានដាក់អោយធ្វើការ កុម្ម៉ង់ហើយ សម្រាប់ម៉ូឌែល ខាងលើនេះ។ ចំណែកឯ ការ​នាំចូលមកកាន់ក្នុងស្រុកនោះ នៅមិនទាន់ដឹងពេលណា នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 1:35 PM, 14 September
  • ប្រភព: Apple
  • Tag: Lifestyle