ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    SONY ផ្តល់​ជូន Xperia XZ Premium ក្នុង​តម្លៃ​ត្រឹម​តែ 699$ ប៉ុណ្ណោះ ជាមួយ​នឹង​ការ​ថែម​ជូន​កាដូ​សម្រាប់​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

SONY ផ្តល់​ជូន Xperia XZ Premium ក្នុង​តម្លៃ​ត្រឹម​តែ 699$ ប៉ុណ្ណោះ ជាមួយ​នឹង​ការ​ថែម​ជូន​កាដូ​សម្រាប់​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដើម្បីជាការអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ក្រុមហ៊ុន Sony បានបង្កើតកម្មវិធី ប្រូម៉ូសិនពិសេស មួយឡើង សម្រាប់អតិថិជន របស់ខ្លួន ដោយរាល់ ការជាវ ទៅលើ Xperia XZ Premium អ្នកទាំងអស់គ្នា នឹងទទួលបាន កាដូ ដ៏គួរអោយ ស្រលាញ់ ដែលមានដូចជា Speaker ម៉ាក SONY SRS-XB20 រួមជាមួយនឹង Case ទូរស័ព្ទ Xperia XZ Premium ដ៏ស្រស់ស្អាត។

Cover

Final 1000x150 copy

ការផ្តល់ជូននេះ នឹងចាប់ផ្តើមពីថ្ងៃនេះ ទៅហើយ រហូតដល់ អស់ពីស្តុកតែម្តង។ យ៉ាងណាមិញ សម្រាប់ប្រិយមិត្ត ដែលមិនទាន់ បានស្គាល់ពីលក្ខណៈសម្បត្តិ របស់ Xperia XZ Premium នោះ គឺវាដើរតួជាស្មាតហ្វូន កំពូល របស់ Sony ដើម្បីចូលរួមប្រកួត ជាមួយនឹង ដៃគូខ្លាំងៗ ដទៃទៀត។

អាវុធពិសេសដើម្បី ទាក់ចិត្តអ្នកប្រើប្រាស់ នោះគឺ Sony បានបំពាក់ជាមួយនឹង អេក្រង់កម្រិត 4K HDR ដំបូងគេ នៅលើ XZ Premium នេះ ដែលផ្ដល់ជា បទពិសោធន៍ថ្មី សម្រាប់អ្នកដែល ចូលចិត្ត ទស្សនាវីដេអូ នៅលើអេក្រង់ ស្មាតហ្វូន ជាមួយនឹងរូបភាព ដិតច្បាស់ និងម៉ត់ល្អ ប្រៀបបាននឹង កូនទូរទស្សន៍ តូចមួយ ដែលយើង កាន់មើល នៅនឹងដៃអញ្ចឹង។ ចំនុចខ្លាំងមួយ ទៀតនោះគឺ XZ Premium ប្រើប្រាស់នូវ បន្ទះឈីប ជំនាន់ចុង ក្រោយរបស់ Qualcomm គឺ Snapdragon 835 ដែលជា បន្ទះឈីប ដែលមានកម្លាំងខ្លាំង នាពេល បច្ចុប្បន្ននេះ ហើយមានស្មាតហ្វូន កំពូលតិចតួចប៉ុណ្ណោះ ដែលបំពាក់នូវ បន្ទះឈីបនេះ។

ដូចនេះ​ សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ ជាមួយនឹង XZ Premium កន្លងមកនោះ ចឹងនេះគឺជា ឱកាសល្អហើយ ដែលអាចអោយអ្នក អាចធ្វើជាម្ចាស់ របស់វា។ រួសរាន់ណា ព្រោះថាការ ផ្តល់ជូន មាន កំណត់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:39 AM, 14 September
  • ប្រភព: SONY Cambodia
  • Tag: Lifestyle