ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ទស្សនា​ឈុត​សំខាន់​ៗ​ក្នុង​ព្រឹត្តិ​ការណ៍ Apple ត្រឹម​តែ 15 នាទី!

ទស្សនា​ឈុត​សំខាន់​ៗ​ក្នុង​ព្រឹត្តិ​ការណ៍ Apple ត្រឹម​តែ 15 នាទី!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការរៀបរាប់ និងការបង្ហាញរបស់ Apple ក្នុងព្រឹត្តិការណ៍ កាលពីម្សិលម៉្ងៃ គឺគិតជារយៈពេល ពេញលេញ ជិត 2 ម៉ោងឯណោះ ដោយសារគេ នៅនិយាយហូរហែ ពីដើមកំណើត និងអ្វីដែលទាក់ទង ផលិតផល របស់ពួកគេ តែបើកសាច់ការ និយាយពីផលិតផល សំខាន់ៗវិញ ត្រូវបានគេកាត់ យកមកតគ្នា បានដល់ 15 នាទីប៉ុណ្ណោះ ដូចនេះ មិត្តអ្នកអាន ដែលមិនទាន់បាន ទស្សនា ព្រឹត្តិការណ៍ពេញ អាចមក ទស្សនាវីដេអូខ្លី នេះបាន។

SAN FRANCISCO, CA - JUNE 08:  Apple CEO Tim Cook delivers the keynote address during Apple WWDC on June 8, 2015 in San Francisco, California. Apple annouced a new OS X, El Capitan, and a new iOS during the keynote at the annual developers conference that runs through June 12.  (Photo by Justin Sullivan/Getty Images)

Final 1000x150 copy

នៅក្នុងព្រឹត្តិការណ៍នេះ ដូចយើងបាន ដឹងថា Apple បានបង្ហាញនូវ iPhone ចំនួន 3 ម៉ូឌែល ខុសៗគ្នា ដែលមានដូចជា iPhone 8, iPhone 8 Plus និង iPhone X ដោយមានការ រំលងឈ្មោះ 7s និង 7s Plus ។ លើសពីនេះ ទៅទៀត នៅមានឧបករណ៍ ផ្សេងៗទៀតដូចជា នាឡិកាឆ្លាត Apple Watch Series 3 និង Apple TV ជំនាន់ថ្មី ជាដើម។ មិត្តអ្នកអាន អាចទស្សនា ព្រឹត្តិការណ៍នេះ ត្រឹមតែរយៈពេល 15 នាទីបាន តាមវីដេអូ ខាងក្រោម៖

មិនយូរទេ Apple នឹងបញ្ចេញនូវ វីដេអូពេញ របស់ព្រឹត្តិការណ៍នេះ ដូចនេះ មិត្តអ្នកអាន អាចមើលប៉ុណ្ណេះសិន នៅពេលចេញវីដេអូ ពេញលេញ យើងនឹងចេញ ផ្សាយម្តងទៀត ដើម្បីឲ្យមិត្ត អ្នកអាន បានទស្សនា ដោយមិនពិបាក ស្វែងរក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:04 AM, 14 September
  • ប្រភព: Phone Arena
  • Tag: Lifestyle