ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Facebook កំពុងសាក​ល្បង​​លើ​​មុខងារ​​រក្សា​​ទុក​​វីដេអូ Offline!

Facebook កំពុងសាក​ល្បង​​លើ​​មុខងារ​​រក្សា​​ទុក​​វីដេអូ Offline!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បណ្តាញសង្គមយក្ស Facebook កំពុង​តែ សាកល្បង​មុខងារ​ថ្មី​មួយ​ទៀត ដែល​ត្រៀម​នឹ​ង​ចេញ​នៅ​ពេល​ខាង​មុខ ដែលអ្នកប្រើប្រាស់​ច្បាស់​ជា​ពេញ​ចិត្តខ្លាំង ដោយសារតែពួក​គេ​ចង់​បាន​មុខងារ​យូរ​មក​ហើយ​ពី​បណ្តាញ​សង្គមនេះ តែមិនទាន់បានប្រើប្រាស់ជាផ្លូវការ ទើបភាគច្រើន អ្នកប្រើប្រាស់កម្មវិធីបន្ថែម។

cover

Final 1000x150 copy

មុខងារថ្មីនេះ ដែលកំពុងសាកល្បងមានឈ្មោះ Instant Videos ។ Facebook បង្កើតមុខងារនេះឡើង ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដោនឡូដយកវីដេអូទុកមើលពេលដែលមិនភ្ជាប់អ៊ីនធើណេត។ ការ​រក្សា​វីដេអូ​ទុកបាននៅលើកម្មវិធី Facebook តែម្តង និងតម្រូវឲ្យភ្ជាប់ Wi-Fi ទើបដោនឡូដបាន ដើម្បី​ជៀសវាង​ការចំណេញប្រាក់ខ្ជះខ្ជាយពេលប្រើអ៊ីនធើណេតស៊ីម។

ពេលដែលអ្នកកំពុងប្រើប្រាស់អ៊ីនធើណេតស៊ីមនោះ អ្នកអាចទាញវាទុកបាន ចាំដល់ពេលមានភ្ជាប់​ជា​មួយ Wi-Fi វានឹងដោនឡូដវីដេអូដែលបានទាញទុកនោះភ្លាម។ ពេលដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នៅ​ពេល​ណា​នោះ តាមប្រភពដដែលមិនបានបង្ហាញនៅឡើយទេ។

១

តែគួរឲ្យសោកស្តាយផង តាមប្រភពមួយចំនួនបានរៀបរាប់ថា មុខងារនេះ មិនអាចប្រើប្រាស់​ទូលំទូលាយ​ទេ ពេលចេញដំបូង ហើយអាចមានចំនួនប្រើប្រាស់តិចតួចនៅពេលដំបូង សម្រាប់ស្មាតហ្វូន​ប្រព័ន្ធ​ដំនើរការ Android ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:23 AM, 13 September
  • ប្រភព: The Verge
  • Tag: Lifestyle