ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    អតិថិជន Apple តម្រង់​ជួរ​ត្រៀម​ចាំ iPhone X និង iPhone 8 តាំង​ពី​មុន​កម្មវិធី​ចាប់ផ្តើម!

អតិថិជន Apple តម្រង់​ជួរ​ត្រៀម​ចាំ iPhone X និង iPhone 8 តាំង​ពី​មុន​កម្មវិធី​ចាប់ផ្តើម!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅសល់មិនដល់ជាប៉ុន្មានម៉ោងទៀតទេ ដោយក្រុមហ៊ុន Apple នឹងដាក់បង្ហាញ នូវសមិទ្ទផល ក៏ដូចជា របស់ពិសេស ដែលមនុស្ស ភាគច្រើន បានទន្ទឹងរង់ចាំ ដែលនោះ មានដូចជា iPhone X, iPhone 8 និង iPhone 8 Plus និងផលិតផល ផ្សេងៗ​ ជាច្រើនទៀត។ យ៉ាងណាមិញ នៅមិនទាន់ ដល់ម៉ោងកម្មវិធី ចាប់ផ្តើមផង គេសង្កេតឃើញ មានមនុស្ស ម្នាជាច្រើន ត្រៀមតម្រង់ជួរ ចាំកុម្ម៉ង់ iPhone ស៊េរីថ្មីតែម្តង នៅឯ Sydney Apple Store។

Cover

Final 1000x150 copy

ហេតុការណ៍នេះ មិនមែនទើបតែកើតឡើង ជាលើកទី ១ ទេ ដោយកាលពី ឆ្នាំមុនៗ ក៏ធ្លាប់មានដែរ រហូត ដល់ថ្នាក់ មានអ្នកដេកចាំ បោះតង់ ទៀតផង។ ពិតជាមិនគួរ អោយជឿមែន ដែលស្មាតហ្វូន របស់ក្រុមហ៊ុន យក្សមួយនេះ មានឥទ្ធិពល ដល់ម៉្លឹង។ ក៏សូមបញ្ជាក់ ផងដែរថា Apple នឹងដាក់បង្ហាញនូវ សមិទ្ធផល របស់ខ្លួន នៅថ្ងៃនេះ តែម្តង​ ត្រូវនឹងម៉ោង 12 យប់ ឈានចូលថ្ងៃទី 13។

1

ងាកមករឿងតម្រង់ជួរនេះវិញ តាមពិតទៅ យើងក៏អាចធ្វើការ កុម្ម៉ង់នៅផ្ទះ តាមរយៈ អនឡាញ បានផងដែរ ហើយសម្រាប់ អតិថិជន ដែលបានចំណាយពេល មកតម្រង់ជួរនេះវិញ អាចដោយសារតែ ពួកគេចង់ឃើញ ទិដ្ឋភាព ក៏ដូចជា រូបរាងផ្ទាល់ នឹងភ្នែកតែម្តង ឬក៏អាច និយាយបានថា ពួកគេជាអ្នក បង្កើតវីដេអូ តាមបណ្តាញសង្គម អ្វីមួយជាដើម។ កុំភ្លេចរង់ចាំ តាមដាន ទស្សនាទាំង អស់គ្នាណា ជាមួយនឹងខេមបូរីផត ដែលនឹងផ្សាយជូន ពត៌មានទាន់ ហេតុការណ៍ តែម្តង ទាក់ទងនឹងការ ដាក់បង្ហាញ ក៏ដូចជាលក្ខណៈសម្បត្តិ របស់ផលិតផល នីមួយៗ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 9:17 AM, 12 September
  • ប្រភព: CNBC
  • Tag: Lifestyle