ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Facebook ត្រៀម​ចំណាយ​លុយ 1 ប៊ីលាន​ដុល្លារ វិនិយោគ​លើ វីដេអូ Original

Facebook ត្រៀម​ចំណាយ​លុយ 1 ប៊ីលាន​ដុល្លារ វិនិយោគ​លើ វីដេអូ Original

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចយើងបានដឹងហើយថា កាលពីប៉ុន្មានសប្តាហ៍មុន Facebook បានប្រកាសនូវមុខងារថ្មីមួយគឺ Facebook Watch ដែលជាបណ្តុំវីដេអូ ស្រដៀងការប្រើប្រាស់នៅក្នុង YouTube ដែរ។ Watch នេះមិន ទាន់​ដាក់ឱ្យប្រើប្រាស់ទូលំទូលាយនៅឡើយទេដោយសារ វីដេអូដែលមាននៅក្នុង Server មិនទាន់ដល់​កំណត់មួយ​ដែលអាចដាក់បង្ហាញជាផ្លូវការបាន។

cover

Final 1000x150 copy

ថ្មីៗនេះ Facebook ក៏ត្រៀមជះលុយ 1 ប៊ីលានដុល្លារ ដើម្បីអភិវឌ្ឍន៍ និងជំរុញបន្ថែមទៅលើវីដេអូ Original ដែលមនុស្សទូទាំងពិភពលោកប្រឹងប្រែងច្នៃប្រឌិតឡើង។ នេះជាឱកាសដ៏ល្អមួយសម្រាប់អ្នក​ដែល​​ចូល​ចិត្តថតវីដេអូ ហើយបង្ហោះចូលបណ្តាញសង្គម Facebook ដែលយើងអាចទទួលចំណូល ភាគ​រយ​ប្រាក់ជាមួយ Facebook 55% និង 45% បានតាមរយៈ ads ។ ប៉ុន្តែវីដេអូ ទាំងអស់ត្រូវតែគោរព​តាម​លក្ខខ័ណ្ឌ​របស់ Facebook ដែលវីដេអូ ទាំងនោះត្រូវមាន Content ដូចជា វិជ្ជាធ្វើម្ហូប កីឡា ការ​ស្រាវ​ជ្រាវ វីដេអូជីវិតប្រចាំថ្ងៃ (Vlog) និងវីដេអូបែបចិត្តសាស្ត្រ Inspiration ជាដើម។

1

សម្រាប់ពត៌មានលំអិតដែល Facebook នឹងចាប់ផ្តើមដាក់ឱ្យ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែ​វាជាសញ្ញាល្អរបស់មនុស្សគ្រប់គ្នា ហើយវាក៏ជាគូរប្រជែងមួយរបស់ YouTube ផងដែរ នា ពេល​អនាគត ព្រោះតែ Facebook ហ៊ានជះលុយយ៉ាងច្រើនទាំងបើកចំហរតែម្តង ដើម្បីបង្ហាញពីការពង្រីក​សក្តានុពល​របស់ខ្លួន នៅក្នុងបណ្ដាញអ៊ីនធើណេត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:15 AM, 12 September
  • ប្រភព: Android Headlines
  • Tag: Lifestyle